ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​គ្រោង​ផ្តល់​កម្ចី​ជាង ​១៧៦ ​លាន​ដុល្លារ ​ឱ្យកម្ពុជា​ស្ដារ​សេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​គ្រោង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ​២០ ​ពាន់​លាន​យ៉េន​ជប៉ុន ឬ​ស្មើ​ជាង ​១៧៦ ​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​កម្ពុជា​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​គ្រោង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ​២០ ​ពាន់​លាន​យ៉េន​ជប៉ុន ឬ​ស្មើ​ជាង ​១៧៦ ​លាន​ដុល្លារ​អា​មេ​រិ​ក ដល់​កម្ពុជា​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​ពី​វិបត្តិ​កូ​វី​ដ ​១៩ ។ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឱ្យ​ដឹង​ថា ​ជប៉ុន​បាន​ប្រកាស​ពី​កញ្ចប់​ថវិកា​នេះនៅ​ក្នុងជំនួប​ពិភាក្សា​ការងារជាមួយ​លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​លោក ​ម៉ាសា​ហិ​រ៉ូ មី​កា​មិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​កាលពី​ពេល​ថ្មី​នេះ ។

លោក ​អូន ព័ន្ធ​មុនី​រ័​ត្ន បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​តែងតែ​ជួយ​គាំទ្រទាំង​សម្ភារៈ បច្ចេកទេស និង​ហិរញ្ញវត្ថុ ចូលរួម​ចំណែក​ស្ទើរ​គ្រប់​វិស័យ​លើក​ស្ទួយ​សុខមាលភាព​សង្គម និង​ការ​អភិវឌ្ឍ​កម្ពុជា ។ ថ្មី​ៗ​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​បន្ត​ជួយ​គាំទ្រ​ជា​ហិរញ្ញប្បទាន​បន្ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា រួម​មាន​វិស័យ​សុខាភិបាល និង​ទឹក​ស្អាត​ជាដើម ។

កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ការ​ពិចារណា​របស់​ភាគី​ជប៉ុន​ចំពោះ​ផែនការ​ផ្ដល់​ឥណទាន​សម្បទាន ដំណាក់កាល​ទី​ ២ សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ​១៩ ដែល​មាន​ទឹកប្រាក់ ​២០ ​ពាន់​លាន​យ៉េន​ជប៉ុន ឬ​ប្រមាណ​ ១៧៦ ​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ការ​អនុវត្ត​វិធានការ​ស្ដារ​សេដ្ឋកិច្ច និង​វិធានការ​ត្រួតពិនិត្យ​ការ​ប្រ​យុ​ទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​ ១៩ ។

កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​នេះ គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ខែធ្នូ ​ឆ្នាំ ​២០២១ ​ខាង​មុខ​ឆាប់​ៗ​នេះ ​។ លោក អូន ព័ន្ធ​មុនី​រត្ន បញ្ជាក់​ថា ការ​ផ្តល់​ហិរញ្ញប្បទាន​របស់​ជ​ប៉ុ​នេះ បាន​ឆ្លុះ​បញ្ចាំង​អំពី​តួនាទី​ជប៉ុន ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​ជា​យុទ្ធសាស្ត្រ ដ៏​សំខាន់​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ