ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ ៖ កីឡា​អូ​ឡាំ​ពិ​ក​នឹង​ដំណើរការ​តាម​គ្រោងទុក ទោះ «​អូ​មី​ក្រុង​» កំពុង​គំរា.មកំហែង​ពិភពលោក

2 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​រំពឹង​ថា នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ ដោយ​រលូន​តាម​ការ​គ្រោងទុក និង​

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​រំពឹង​ថា នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ ដោយ​រលូន​តាម​ការ​គ្រោងទុក និង​តាម​កាលវិភាគ​កំណត់ បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម បង្ក​ឡើង​ដោយ​ការ​លេចឡើង​នៃ​វីរុស​កូ​វី​ដ​១៩ បំប្លែង​ថ្មី «​អូ​មី​ក្រុង​» (Omicron) ដែល​កំពុង​គំរា.មកំហែង​ពិភពលោក យ៉ាងណា​ក៏​ដោយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី​៣០ ខែ​វិ​ចិ្ឆ​កា​។

លោក Zhao Lijian បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជឿ​ថា វា​ពិតជា​នឹង​បង្ក​បញ្ហា​ប្រឈម​មួយ​ចំនួន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង ក្នុង​ការ​ទប់ស្កាត់ ក៏​ដូច​ជា​គ្រប់គ្រង​វីរុស​កូ​វី​ដ​១៩​។ ប៉ុន្តែ​ដោយសារ​ប្រទេស​ចិន​មានបទពិសោធន៍​បង្ការ និង​គ្រប់គ្រង​វីរុស​នេះ ខ្ញុំ​ជឿជាក់​យ៉ាង​ពេញទំហឹង​ថា ប្រទេស​ចិន​នឹង​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា តាម​ការ​គ្រោងទុក​យ៉ាង​រលូន និង​ជោគជ័យ​»​។

ទីក្រុង​ប៉េ​កាំ​ង​គ្រោង​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ឆ្នាំ ២០២២ ចាប់ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ស្រប​ពេល​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមីនា ដោយ​គ្មាន​អ្នក​ទស្សនា​បរទេស​។ ខណៈ​អត្ត​ព​លិ​ក និង​បុគ្គលិក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ស្ថិត​ក្រោម​វិធានការ​រឹត​បន្តឹង ជាមួយនឹង​ការ​ធ្វើតេស្ត​ជា​ប្រចាំ​ថ្ងៃ​សម្រាប់​កូ​វី​ដ ក្រោម​គោលនយោបាយ «​សូន្យ​-​កូ​វី​ដ​» របស់​ខ្លួន​។ ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​មាន​វិធានការ​ទប់ស្កាត់​កូ​វី​ដ​១៩ ដ៏​តឹងរ៉ឹង​បំផុត​របស់​ពិភពលោក​៕ (​ប្រភព​ពី Reuters)

លោក Zhao Lijian

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ