ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ដូន​ចាស់​វ័យ​ជាង ​៧០​ ឆ្នាំ ដើរ​លក់នំ​តាម​កង់ កណ្តាល​ក្រុង

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដើម្បី​បន្តជីវិត​ក្នុង​វ័យ​ជរា ដូន​ចាស់​ម្នាក់​ទោះ​មាន​វ័យ​ជាង​ ៧០ ​ឆ្នាំទៅ​ហើយ​ក្តី នៅ​តែ​ខំប្រឹង​ដឹក​នំ​លក់​តាម​កង់​ដើម្បី​បាន​លុយ​សម្រាប់​ចិញ្ចឹម​ជិ​វិត ពីព្រោះ​តែ​គាត់​គ្មាន​កូនចៅ​ទីពឹង​ដូច​ចាស់​ដទៃ​នោះ​ឡើយ ​។ លោកយាយ​បាន​រៀបរាប់​ថា…

រាជធានីភ្នំពេញ ៖ ដើម្បី​បន្តជីវិត​ក្នុង​វ័យ​ជរា ដូន​ចាស់​ម្នាក់​ទោះ​មាន​វ័យ​ជាង​ ៧០ ​ឆ្នាំទៅ​ហើយ​ក្តី នៅ​តែ​ខំប្រឹង​ដឹក​នំ​លក់​តាម​កង់​ដើម្បី​បាន​លុយ​សម្រាប់​ចិញ្ចឹម​ជិ​វិត ពីព្រោះ​តែ​គាត់​គ្មាន​កូនចៅ​ទីពឹង​ដូច​ចាស់​ដទៃ​នោះ​ឡើយ ​។ លោកយាយ​បាន​រៀបរាប់​ថា រាល់ថ្ងៃ​ជីវិត​គាត់ រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក និង​បាន​ដាច់​បាយ​ដាច់​ទឹកជា​ញឹកញាប់​ ។

Picture

កំពុង​បណ្តើរ​កង់​ដែល​មាន​ដាក់​កញ្ឆេរ​នំ​លក់​ពីក្រោយ​យ៉ាង​លំបាក ដោយសារ​កម្លាំង​ខ្សោយ​ គាត់​ខំប្រឹង​បណ្តើរ​កង់​ឲ្យ​ទៅ​មុខ​នៅ​តាម​ច្រក​ឌឿងហែម លោកយាយ ​ស៊ីវ ឡូ​ក បាន​រៀបរាប់​ពី​ជីវិត​របស់​លោកយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ចាប់​យកមុខ​របរ​លក់​អាហារ​សម្រន់​ពេល​ព្រឹក​តាម​ច្រក​ឌឿងហែម​នានា​ក្នុង​រាជធានី​ភ្នំពេញ​អស់​រយះ​ពេល ​៤២ ​ឆ្នាំ​មក​ហើយ និយាយ​រួម​តាំងពី​ឆ្នាំ ​១៩៧៩ ​មក​ម្ល៉េះ ​។

Picture

លោកយាយ​ជា​អ្នកមាន​មាន​ឪពុក​ម្តាយ​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ផ្ទាល់​តែ​ម្តង​ ។ លោកយាយ​ឲ្យ​ដឹង​ថា ​ពេល​ខ្មែរក្រហម​ចូល​មក​កាន់កាប់​ក្រុងភ្នំពេញ​ឆ្នាំ​ ១៩៧៥ ​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ កាល​ណោះ​គាត់​មាន​អាយុ​ជិត ​២០ ​ឆ្នាំ​ ។ សមាជិក​ក្រុម​គ្រួសារ​លោកយាយ មាន​ទាំង​ឪពុក​ម្តាយ បាន​ស្លាប់​បាត់​ជីវិត​ទាំងអស់ សព្វថ្ងៃ​លោកយាយ​រស់នៅ​ជាមួយ​បងស្រី​ដែល​មាន​ជីវភាព​ក្រីក្រ​ដែរ ​។

Picture

​«សព្វថ្ងៃ​រស់នៅ​ជាមួយ​បងស្រី​បង្កើត មុខរបរ​លក់​អាហារ​សម្រន់​ដូច​ជា ឆា​ខ្វៃ នំ​ប៉ោង​ និង​នំ​ផ្សេង​ៗ​ទៀត​នេះ​គ្រាន់​បាន​លុយ​ទិញ​ថ្នាំ​ និង​អាហារ​ទទួលទាន ក្នុង​មួយ​ថ្ងៃ​បើ​លក់​នំ​អស់​អាច​ចំណេញ​ជាង​មួយ​ម៉ឺន​រៀល» ដូន​ចាស់ ​ឡូ​ក រៀបរាប់​ក្នុង​សំឡេង​ខ្សាយ​ៗ ​។
ដើម្បី​បាន​ប្រាក់​មួយ​ម៉ឺន​រៀល​នេះ ជា​រៀងរាល់ថ្ងៃ​ដូន​ចាស់ ត្រូវ​បណ្តើរ​កង់​ដែល​មាន​កញ្ឆេរ​នំ​ពីក្រោយ រាប់រយ​ម៉ែត្រ​តាម​ច្រក​ឌឿងហែម​ក្នុង​ក្រុងភ្នំពេញ ទោ​បី​ជា​អាកាស​ក្តៅ ឬ​មេឃ​ភ្លៀង​យ៉ាងណា​ក្តី ក៍​ដូន​ចាស់​មិន​ហ៊ាន​ឈប់​សម្រាក់​ដែរ ​ពីព្រោះ​ការ​លក់ដូរ​មួយ​ថ្ងៃ​សម្រាប់​ហូប​មូ​យ​ថ្ងៃ​ប៉ុ​ណ្ណះ​ ៕

Picture