ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារ កែទម្រង់​ និង​កសាង​ភាព​ធន់ ជា​យុទ្ធសាស្ត្រ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​កូ​វី​ដ-​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ថា ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​ហានិភ័យ​ចម្បង​ៗ​ជាយថា ហេតុ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ…

រាជធានីភ្នំពេញ ៖ លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ថា ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​ហានិភ័យ​ចម្បង​ៗ​ជាយថា ហេតុ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ និង​កំពុង​ជំរុញ​ដាក់​ឲ្យ​អនុវត្ត​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​នូវ «​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី សម្រាប់​ឆ្នាំ ២០២១ -២០២៣» ដែល​ឈរ​លើ​សសរស្តម្ភ​បី ​៖ សសរស្តម្ភ​ទី ១ «ការ​ស្តារ​», សម្រាប់​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ដែល​ទទួល​រង​នូវ​ឥទ្ធិពល​អវិជ្ជមាន​ខ្លាំង​របស់​ជំងឺ​កូ​វី​ដ ១៩, សសរស្តម្ភ​ទី ២ «​ការ​កែទម្រង់​», កែទម្រង់​គ្រប់​ផ្នែក​គ្រប់​វិស័យ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ និង​សសរ ស្តម្ភ​ទី ៣ «ការ​កសាង​ភាព​ធន់​» ដើម្បី​ធានា​បាន​នូវ​ចីរភាព​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​ជាដើម ។

លោក​បាន​លើក​ឡើង​ថា សហភាព​អឺរ៉ុប បាន​ទទួលស្គាល់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កន្លង​មក ពិសេស​គាំ ទ្រ ទាំង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស ដល់​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​និង​បាន​គូសបញ្ជាក់​ថា ការដ្ឋាន​កែទម្រង់​អាទិភាព​ដែល​បាន​ស្នើ​ឡើង​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប ស្រប​តាម​អាទិភាព​នៃ​កម្ម​-​វិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី ៣ បូក ២ និង​យុទ្ធសាស្ត្រ​ស្នូល​នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា ។ ដើម្បី​ឱ្យ​ការ​រៀបចំ​ក្រប​ខណ្ឌ​លទ្ធផល​សម្រាប់​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ថ្មី​នេះ បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ទាំង​ពីរ​ភាគី ខាង​រាជរដ្ឋាភិបាល និង​សហភាព​អឺរ៉ុប​ចាប់ផ្តើម​ធ្វើការ​រួម​គ្នា​ឲ្យ​បាន​ឆាប់​ ។

ការ​លើក​ឡើង​របស់​លោក​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ដូច្នេះ​នៅ​ក្នុង​ឱកាស​ជួប ពិភាក្សា​ការងារ​ជា មួយ លោកស្រី Carmen MOREN ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាលពី​ចុងខែ​វិច្ឆិកា ​។ លោក​ស្រី Carmen MORENO ចាត់​ទុក​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន និង​បាន​ចាត់​ទុក​ថា ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា ​«​ឆ្អឹងខ្នង​»​ ដើម្បី​គាំទ្រ​ការ​កែទម្រង់​វិស័យ​ផ្សេង​ទៀត សំដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​ជោគជ័យ ចីរភាព និង​បរិ​យា​ប័ន្ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ