ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រកបការងារ​ទេសចរណ៍ ​៖ វីរុស​បំប្លែង​ថ្មី ​«​អូ​មី​ក្រុង​»​ ប៉ះពាល់​វិស័យទេសចរណ៍​ដែល​ទើប​ងើប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា ជុំវិញ​នៅ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ​១៩​បំប្លែង​ខ្លួន​ថ្មី ​«​អូ​មី​ក្រុង​» ​នេះ…

រាជធានីភ្នំពេញ ៖ លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បានឱ្យ​ដឹង​ថា ជុំវិញ​នៅ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ​១៩​បំប្លែង​ខ្លួន​ថ្មី ​«​អូ​មី​ក្រុង​» ​នេះ ចង់​មិន​ចង់វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ស្រប​ពេល​កម្ពុជា​ទើប​ប្រកាស​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ ចាក់​វ៉ាក់សាំង នោះ ​។ លោកស្រី​បានឱ្យដឹងថា ​វីរុស​បំប្លែង​ថ្មី​នេះ​ជា​ឧ​ប​ស័គ្គ​សម្រាប់​ភ្ញៀវ​ទេស​សចរ​ខ្លះ ពីព្រោះ​ពួក​គាត់​ខ្លាចរអា​នឹង​ជំងឺ​កូ​វី​ដ ​១៩ ដូច្នេះ​ពួក​គេ​នឹង​ធ្វើការ​ផ្អាក​ការ​ធ្វើ​ដំណើរ​មួយ​រយៈ​ទៀត​សិន ​។

ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់​ថា ​«​សម្រាប់​កម្ពុជា​បានការ​ចេញ​សេចក្តី​ប្រកាស​ហាមឃាត​ការ​ធ្វើ​ដំណើរ​នៅ​ប្រទេស​ទាំង ​១០ ​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​នេះ គឺជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​ខ្ញុំ​តំណាង​ឱ្យ​វិស័យ​ឯកជន​សូម​គាំំ​ទ្រ ​។ យើង​ត្រូវ​តែ​មានការ​ទប់ស្កាត់​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ផ្សេង​ទៀត​មាន​ទំនុកចិត្ត​ក្នុង​ការ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា បន្ទាប់​ពី​គេ​បានឃើញ​នូវ​សេចក្តី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ ។ តែបើ​សិន​យើង​មិន​បិទ​ឬ​ហាមឃាត់​ទេ វា​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មានការ​ខ្លាចរអា​កាន់តែ​ច្រើន ដូចនេះ​យើង​ត្រូវ​តែ​បង្ហាញ​ការ​ទប់ស្កាត់​និង​ការ​ចូលរួម​ជាមួយ​ពិភពលោក​»​ ។

លោក ធឿ​ន វុ​ឌ្ឍី ម​គ្គទេសក៍ទេសចរ​នៅ​ខេត្តសៀមរាប​លើក​ឡើង​ថា​ នេះ​ជា​ដំណឹង​គួរ​ឱ្យ​ព្រួយបារម្ភ ពីព្រោះ​ថា​ កម្ពុជា​ទើបបាន​បើក​ប្រទេស​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់តែ​មាន​ព័ត៌មាន​បែប​នេះ ​។ “​ខាង​ខ្ញុំ​ទើបបាន​ចាប់ផ្តើម​បម្រើសេវា​កម្ម​ជូន​ផ្ញៀវ​ក្នុងស្រុក​បាន​ខ្លះ​ៗ មិន​ទាន់​មានការ​កក់​ពី​ភ្ញៀវ​បរទេស​ផង ស្រាប់តែ​ចេញ​វីរុស​បំ​លែង​ថ្មី អូ​មី​ក្រុង ដែល​ជា​ការ​បង្អាក់​គម្រោង​ទេស ចរណ៍​របស់​ភ្ញៀវ​ទាំងឡាយ​ជា​បន្ទាន់​ ។​ តាម​ម​គ្គទេសក៍ទេសចរ​រូប​នេះ​ថា ​កាលពី​ថ្ងៃ​ទី ​២៧ វិច្ឆិកា​នេះ បាន​ផ្តល់​សេវា​ជូន សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ ក្នុង​កម្មវិធី វន​យាត្រា “​ដើរ​ព្រៃ​” នៅ​រមណីយដ្ឋាន​ម​ហិ​ន្ទ្រ​ប​ព៌​ត ភ្នំ​គូលែន“​ ។

ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ទី ​២៩​វិច្ឆិកា ​២០២១​ បានឱ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​នៅ​បណ្តា​ប្រទេស​មួយ​ចំ​នួ​នៃ​ទ្វីបអាហ្វ្រិក​ និង​បាន​កំណត់​ឈ្មោះ​ថា​ «​អូ​មី​ក្រុង​»​ ដែល​ត្រូវ​បាន​ប្រកាស​ថា ​ជា​ការ​ព្រួយបារម្ភ​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​ ១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ ។​ កម្ពុជា​សម្រេច​ហាមឃាត់​អ្នកដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រទេស​ចំនួន ​១០ នៅ​ទ្វីបអាហ្វ្រិក ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​នៅ​ប្រទេស​ទាំង​ ១០ ​ក្នុង​កំឡុង​ពេល​ ៣​ ស​ប្តា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា ទាំង​តាម​ផ្លូវអាកាស ទាំង​តាម​ផ្លូវគោក មួយ​រយៈ​សិន រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ចូល​កម្ពុជា​នូវ​មេរោគ​កូ​វី​ដ ​១៩ ​ប្រភេទ​អូ​មី​ក្រុង ដោយ​ត្រូវ​ចាប់​អនុវត្ត​ក្រោយ ​៤៨ ​ម៉ោង បន្ទាប់​ពី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ