ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ Jacket របស់ស្តេចចម្រៀងប៉ុប Michael Jackson មានតម្លៃ ១.៨ លាន​ដុល្លារ​ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ការ​វាយតម្លៃ​មួយ​ក្នុង​ឆ្នាំ ​២០២១ ​នេះ ត្រូវ​បានឱ្យ​ដឹង​ថា អាវធំ​ក្រៅ ឬ Jacket របស់​ស្តេច​ចម្រៀង​ប៉ុប…

រាជធានី​ភ្នំពេញ ​៖ ការ​វាយតម្លៃ​មួយ​ក្នុង​ឆ្នាំ ​២០២១ ​នេះ ត្រូវ​បានឱ្យ​ដឹង​ថា អាវធំ​ក្រៅ ឬ Jacket របស់​ស្តេច​ចម្រៀង​ប៉ុប លោក Michael Jackson ដែល​លោក​បាន​ពាក់​កាលពី​ឆ្នាំ ​១៩៨៣ នោះ​ត្រូវ​បាន​គេ​ដឹង​ថា ​មាន​តម្លៃ​កើនឡើង​ខ្ពស់​ និង​ក្នុងឆ្នាំនេះ​ដែរ អាវធំ​ក្រៅ​របស់​លោក​មួយ​នេះ មាន​តម្លៃ​រហូត​ដល់​ទៅ ១.៨ លាន​ដុល្លារ​អា​មេ​រិ​កឯណោះ ​។

The Thriller Jacket ១.៨ លាន​ដុល្លារ​អា​មេ​រិ​ក ជា​អាវធំ​ក្រៅ​ដែល​ថ្លៃ​បំផុត​ក្នុង​លោក ក្នុង​ឆ្នាំ ​២០២១ ​នេះ ។ អាវ​នេះ​ផង​ដែរ​ត្រូវ​បាន​ផលិត​ឡើង​ពី​ស្បែក​សត្វ មាន​ពណ៌​ក្រហម និង​ខ្មៅ វា​បាន​បង្ហាញខ្លួន​នៅ​ក្នុង​វី​ដេ​អូ​ចម្រៀង​របស់​លោក Michael Jackson ដោយ​លោក​បាន​ពាក់វា​ដើម្បី​​ថត​​វី​ដេ​អូចម្រៀង​នេះ ​។

The iconic jacket was first worn by Michael Jackson in his “Thriller” music video in 1983

The Thriller Jacket ត្រូវ​បាន​ដាក់​លក់​​ដេញថ្លៃ ដែល​ជា​ការ​លក់​ដេញថ្លៃ​ឯកជន​នៅ Julien’s Auctions ​ជា​កន្លែង​ដេញថ្លៃ​របស់របរ​ប្រើប្រាស់​ល្បីល្បាញ​តែ​ប៉ុណ្ណោះ ៕ ប្រភព​៖ jacket.yournextshoes

អត្ថបទសរសេរ ដោយ