ឆក់គេថាវានឹងគ្រាន់ បែរអីគេទាន់វាគ្រាន់បើដែរ…!
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ១៥០ ជិតភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោគ ។
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ១៥០ ជិតភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោគ ។
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ១៥០ ជិតភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោគ ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជន រងគ្រោះឈ្មោះ សៀក ដុល្លា មុខរបរនិស្សិតស្នក់នៅ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ មុនពេលកើតហេតុ ជនរងគ្រោះទើបតែត្រឡប់មកពីជប់លៀងវិញ នៅភោជនីយដ្ឋាន ហេង មែន ម្ដុំផ្សារដេប៉ូ ហើយបានត្រឡប់មកផ្ទះវិញ តាមបណ្ដោយផ្លូវ១៥០ ។
លុះពេលជិតមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AF-9636 បានធ្វើសកម្មភាពឆក់កាបូប បានសម្រេចធ្វើឲ្យនារីរងគ្រោះដួល ភ្លាមៗនោះជនសង្ស័យទាំងពីរធ្វើការរត់គេចខ្លួន តែត្រូវអ្នករត់ម៉ូតូឌុប នៅក្បែរភោជនីយដ្ឋាន ទីក្រុងអាន់ឆ័រ ហក់ធាក់បណ្ដាលឲ្យដួល រីឯប្រជាពលរដ្ឋនៅក្បែរៗនោះបានមកស្វាគមន៍បន្តិចម្នាក់ៗ ឡើងទ្រមខ្លួន រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ជនសង្ស័យទី១ឈ្មោះ ស៊ឹម សំណាង អាយុ១៧ឆ្នាំ ជាអ្នករត់តុនៅក្លឹប ប្លូឡាញ ស្នាក់នៅភូមិទួលអំពិល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ចំណែកឯម្នាក់ទៀតឈ្មោះ ប៊ុត បានរត់គេចខ្លួនបាត់ ។ ក្រោយពេលកើតហេតុនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចំណែកឯជនរងគ្រោះក៏ត្រូវនករបាលអធិការដ្ឋាន ខណ្ឌទួលគោកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ