ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាដៃ​ក្តោប​លាភ​ភ្លាម​ពេញ១ខែធ្នូ​​លាភ​ប្រជ្រៀតចូ​លផ្ទះអ្នកឆ្នាំទាំង៦

1 ខែ មុន

កំពូល​សំណាង​ខ្លាំង​ណាស់​ចាប់ពី​ថ្ងៃ​ទី​១​ដល់​៣១​ខែធ្នូលាភ​ធំ​ប្រជុំ​មាសប្រាក់​ហូរ​ចូល​ផ្ទះ​ឆ្នាំ​មង្គល​ទាំង​៦​ផ្លាស់​ប្តូរ​ខ្សែជីវិត​ដោយ​គំនរ​ទ្រព្យសម្បត្តិ​មហាសាល ព្រោះហេតុនោះ​បានជា​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា បើ​ទោះជា​លោក​អ្នក​រវល់​យ៉ាងណា​ក៏​ត្រូវ​តែ​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ​សិន​ដែរ ព្រោះ​លាភ​ធំ​មាសប្រាក់​មហាសាល​កំពុង​រង់ចាំ​នៅ​នឹង​មាត់ទ្វារ​ផ្ទះ​អ្នក​ហើយ ដែល​អាច​ចាត់​ថា​ជា​ពេលវេលា​ដ៏​មាន​សិរី​សួស្តី ជ័យ​មង្គល មហាលាភ​សំណាង រាសី​ឡើង​ខ្ពស់ត្រដែត ។ តាម​ជើង​លេខ​ស្តេច​ហោរ​ចិន​សែ​បញ្ជាក់​ថា…

កំពូល​សំណាង​ខ្លាំង​ណាស់​ចាប់ពី​ថ្ងៃ​ទី​១​ដល់​៣១​ខែធ្នូលាភ​ធំ​ប្រជុំ​មាសប្រាក់​ហូរ​ចូល​ផ្ទះ​ឆ្នាំ​មង្គល​ទាំង​៦​ផ្លាស់​ប្តូរ​ខ្សែជីវិត​ដោយ​គំនរ​ទ្រព្យសម្បត្តិ​មហាសាល ព្រោះហេតុនោះ​បានជា​គ្រូ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​ថា បើ​ទោះជា​លោក​អ្នក​រវល់​យ៉ាងណា​ក៏​ត្រូវ​តែ​បញ្ជូន​សារ​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ​សិន​ដែរ ព្រោះ​លាភ​ធំ​មាសប្រាក់​មហាសាល​កំពុង​រង់ចាំ​នៅ​នឹង​មាត់ទ្វារ​ផ្ទះ​អ្នក​ហើយ ដែល​អាច​ចាត់​ថា​ជា​ពេលវេលា​ដ៏​មាន​សិរី​សួស្តី ជ័យ​មង្គល មហាលាភ​សំណាង រាសី​ឡើង​ខ្ពស់ត្រដែត ។

Picture

តាម​ជើង​លេខ​ស្តេច​ហោរ​ចិន​សែ​បញ្ជាក់​ថា នៅ​ក្នុង​រង្វង់​មួយ​ខែ​នេះ​កំពូល​ឆ្នាំ​មង្គល​ទាំង​៦​ដំណើរ​រាសី​របស់​លោក​អ្នក​ល្អ​ខ្លាំង​ណាស់ ហើយ​អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ​គឺ​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​ដល់​លោក​អ្នក​នូវ​លាភ​ជ័យ មាសប្រាក់​លុយកាក់​ហូរ​ចូល​រាល់ថ្ងៃ ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង ។

Picture

ឆ្នាំមមី ជា​អ្នកមាន​ឫទ្ធិ​អំណាច​ច្រើន មាន​លាភ​មានសំណាង​ល្អ លេខ​ជ័យ​៧៨៩ នៅ​ក្នុង​រង្វង់​មួយ​ខែ​ថ្មី​នេះ​ជា​ពេលវេលា​នាំ​លាភ​ធំ​ប្រមូលផ្តុំ​ហូរ​ចូល​ជីវិត ការងារ​អ្វី​ៗ​បាន​សម្រេច​ដូច​បំណងប្រាថ្នា ពណ៌​នាំ​សំណាង មាស និង​ខៀវ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​លើសលប់ ឯ​បញ្ហា​ស្នេហា ប្រុស​ស្រី​មាន​តែ​សេចក្តីសុខ​ក្រៃ​លែង ។

Picture

ឆ្នាំឆ្លូវ អ្នកមាន​សំណាងល្អ លេខ​ហេង​៤៥៩ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ពេញ​មួយ​ខែធ្នូ​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

Picture

ឆ្នាំថោះ ពណ៌​នាំ​លាភ មាស ផ្កាឈូក លេខ​ហេង​៣៩៧ ពេញ​មួយ​ខែ​ថ្មី​នេះ​លោក​អ្នកមាន​លាភ មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​បាន​បង្ហាញ​ថា មាន​លាភ​ធំ លុយកាក់​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន មាន​លាភ​មាន​លុយ​ចូល​ច្រើន ។

Picture

ឆ្នាំម្សាញ់ លេខ​ហេង​៦៦៦ ពណ៌​នាំ​សំណាង លឿង ក្រហម ក្នុង​រង្វង់​១​ខែធ្នូ​នេះ​ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​ធំ​មហាសាល មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​នឹង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។ រីឯ​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។

Picture

ឆ្នាំច លេខ​លាភ​៧២៩ ពណ៌​នាំ​សំណាង ប្រផេះ ទឹកក្រូច ពេញ​មួយ​ខែ​ថ្មី​នេះ​ជា​ឱកាសមាស មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ។ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី ។ ចំណែកអ្នក​រកស៊ី​ជួញដូរ​វិញ កាក់កប​កាន់តែ​ខ្លាំង បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​នេះ ឯការងារតាមស្ថាប័នទទួលផលល្អប្រសើរ ។

Picture

ឆ្នាំរកា ពេញ​មួយ​ខែ​ថ្មី​នេះ​ទេវតា​ទ្រព្យ​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ មាន​ជ័យ មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក បាន​ទទួលផល​ហួស​ពី​ការ​ស្មាន ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ បាន​ផល​ចំណេញ​កប់​ក្តោង ។ ពណ៌​នាំ​លាភ ពណ៌​ក្រហម ខៀវ​, លេខ​សំណាង ១៦៨ មាន​លាភ​មានសំណាង​ធំ ។

Picture

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឱ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ជា​រៀង​រហូត​តទៅ ៕ សាន សារិន

Picture