ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល១១ខែ ឆ្នាំ២០២១ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេសបានជាង៥៣ម៉ឺនតោន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​មាន បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ៥៣២១៧៩​តោន មានការ​ថយ​ចុះ​ចំនួន​៦៨ ៨៦៦​តោន (-១១,៤៦%) បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​មាន បរិមាណ​អង្ករ​នាំ​ចេញ​មាន​ចំនួន ៥៣២១៧៩​តោន មានការ​ថយ​ចុះ​ចំនួន​៦៨ ៨៦៦​តោន (-១១,៤៦%) បើ​ធៀប​នឹង​បរិមាណ​នាំ​ចេញ​ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២០ ដែល​មាន​ចំនួន​៦០១ ០៤៥​តោន​គិត​ជា​ថវិកា ការ​នាំ​ចេញ​អង្ករ​មាន​ចំនួន ៤៥៤ ៤៨០ ៨៦៦​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​សរសេរ​លើក​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២១​ថា ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ចំនួន​៧២០១០​តោន កើនឡើង​ចំនួន​៧២៧០​តោន (១១,២៣%) បើ​ធៀប​នឹង​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ដែល​មាន​ចំនួន ៦៤ ៧៤០​តោន ។

អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន​៣៨៩ ៩១២​តោន​ស្មើនឹង ៧៣,២៧% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន​១៣២ ៦៧៥​តោន ស្មើនឹង ២៤,៩៣% និង​អង្ករ​ចំហុយ​មាន​ចំនួន ៩ ៥៩២​តោន ស្មើនឹង ១,៨០% ។

ឯកឧត្តម​ថា បរិមាណ​អង្ករ​បាន​នាំ​ចេញ​ទៅ​កាន់​ទិស​ដៅ​សហភាព​អឺរ៉ុប​ចំនួន​២២​ប្រទេស មាន​បរិមាណ​សរុប​ចំនួន​១៣៤ ៤៣៨​តោន (​ថយ​ចុះ​ចំនួន ៥៣ ៩៩៨​តោន ស្មើនឹង -២៨,៦៦%) ទិស​ដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ២៦៥ ២៤៤​តោន (​កើនឡើង​ចំនួន​៣០ ៣០៤​តោន ស្មើនឹង ១២,៩០%) ទិស​ដៅ​អាស៊ាន​ចំនួន​៧​ប្រទេស​មាន​បរិមាណ សរុប​ចំនួន ៥៤ ៣៥០​តោន​(​ថយ​ចុះ​ចំនួន ២៣ ៨៥៨​តោន ស្មើនឹង -៣០,៥១%) និង​ទិស​ដៅ​ដទៃ​ទៀត​ចំនួន​២៤​ប្រទេស មាន​បរិមាណ​សរុប​៧៨ ១៤៧​តោន (​ថយ​ចុះ​ចំនួន ២១ ៣១៤​តោន ស្មើនឹង -២១,៤៣%) ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ​អង្ករ​មាន​ចំនួន ៦១​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ក រដែ​ល​បាន​នាំ​ចេញ​ដោយ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​១០ មាន​រហូត​ដល់ ៣៩៣ ១៣១​តោន (៧៣,៨៨%) និង​ក្រុមហ៊ុន​៥១​ដទៃ​ទៀត​បាន​នាំ​ចេញ​ត្រឹមតែ​១៣៩ ០៤៨​តោន (២៦,១២%)​។

ចំណែក​ការ​ការ​នាំ​ចេញ​ស្រូវ​មាន​ចំនួន​៣ ១២៣ ២៤២​តោន ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២១ ទៅ​កាន់​ប្រទេស​វៀតណាម (​មាន​វិ​ញ្ញាប នប​ត្រ​ភូតគាម​អនាម័យ​ចំនួន ១ ៩៨៦ ០៨៥,០២​តោន​) ដែល​មានការ​កើនឡើង​ចំនួន ១ ៣៤៦ ១៣៥​តោន (៧៥,៧៥%) បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០២០ ដែល​មាន​ចំនួន​១ ៧៧៧ ១០៧​តោន ។ ការ​នាំ​ចេញ​ស្រូវ​ទៅ​ក្រៅ​គិត​ជា ថវិការ​មាន​ចំនួន ៥៤៦ ៥៦៧ ៣៥០​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ