ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហែល​ស្រួលហើយ! ទើបសំងំបែបនេះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​​​ធ្វើការ​​ចុះ​ស្រាវជ្រាវរហូត​ដល់​ឃាត់ខ្លួន​ស្ត្រី​​បរ​ទេស​២​នាក់ ដែល​​​លួច​ចូល​ស្នាក់​​នៅ​ខុសច្បាប់​​នៅ​ក្នុង​ក្រុង​សៀមរាប រួច​​បញ្ជូន​ទៅ​ឱ្យ​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋានអន្តោ​ប្រវេសន៍​ ។

ហេតុ​ការណ៍​ឃាត់ខ្លួន​ស្ត្រី​​ទាំង២នាក់នេះ ធ្វើ​ឡើង​កាលពី​​វេលា​ម៉ោង០២​រសៀល​ថ្ងៃ​ទី​១០​ ឧសភា​ ​២០១៦ ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​។

ស្ត្រីទាំង​២​នាក់ ​ម្នាក់​ឈ្មោះ BRISTON ANDREE HARIATA ​​អាយុ​២៧​ឆ្នាំ ជា​​ជនជាតិ​ញូវហ្សេ​ឡេ​ន កាន់​លិខិតឆ្លងដែន​លេខ LH.១៩៨១១៤ ចុះ​ថ្ងៃ​ទី​០៣​ កញ្ញា ​២០១៣ ផុតកំណត់​ថ្ងៃ​ទី​០៣​​ កញ្ញា​ ​​២០១៨ និង​ម្នាក់​ទៀតឈ្មោះ TANGIHAERE MIRIAMA LIZZIE ANN ​​អាយុ​៣៧​ឆ្នាំ​ ជា​ជនជាតិ​ញូវហ្សេ​ឡេ​ន កាន់​លិខិតឆ្លងដែន​លេខ LH.១៧៤២៣៨ ចុះ​ថ្ងៃ​ទី​២៧​​ សីហា​ ឆ្នាំ​២០១៣ ផុតកំណត់​ថ្ងៃ​ទី​២៧​ សីហា​ ឆ្នាំ​២០១៨ ។

​ស្ត្រី​ទាំង​២​នាក់ បាន​ហួស​ទិដ្ឋាការរយៈពេល​ចំនួន​១១​ខែ បន្ទាប់ពី​​ចូល​មក​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ឆ្នាំ​២០១៣ តាម​ច្រក​អន្តរ​ជាតិបា​វិត ​ក្នុង​គោលបំណង​ទេសចរណ៍ រួច​បន្ត​ចូល​មក​ខេត្តសៀមរាប​ បាន​ស្នាក់​នៅ​រយៈពេល​ខ្លី និង​បន្តដំណើរ​ទស្សនកិច្ច​ទេស​ចរណ៍​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។