ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​១​ខណៈ​នៃ​ចិត្តល្អ​ក៏​អាច​នាំ​អ្នក​ទៅកាន់ទេវស្ថាន

2 ឆ្នាំ មុន

ត្រឹមតែ​១​ខ​ណះ​នៃ​សេចក្តី​ល្អ ឬ​ក៏​១​ខណៈ​នៃ​កុសល​ចិត្ត​យើង​កើត​បាន​១​ជាតិ​ក្នុង​ឋាន​ទេវលោក​ដែរ​, ហើយ​ត្រឹមតែ​១​ខណៈ​នៃ​សេចក្តី​អាក្រក់ ឬ​ក៏​១​ខណៈ​នៃ​អកុសលចិត្ត ក៏​យើង​កើត​បាន​១​ជាតិ​ក្នុង​អបាយភូមិ​ដែរ ។ សម​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា ទុល្លភ​ញ្ច មនុស្ស​ត្តំ ពុទ្ធ​ប្បា​ទោច…

ត្រឹមតែ​១​ខ​ណះ​នៃ​សេចក្តី​ល្អ ឬ​ក៏​១​ខណៈ​នៃ​កុសល​ចិត្ត​យើង​កើត​បាន​១​ជាតិ​ក្នុង​ឋាន​ទេវលោក​ដែរ​, ហើយ​ត្រឹមតែ​១​ខណៈ​នៃ​សេចក្តី​អាក្រក់ ឬ​ក៏​១​ខណៈ​នៃ​អកុសលចិត្ត ក៏​យើង​កើត​បាន​១​ជាតិ​ក្នុង​អបាយភូមិ​ដែរ ។

សម​ដូច​ពុទ្ធ​គាថា​ត្រាស់​ថា ទុល្លភ​ញ្ច មនុស្ស​ត្តំ ពុទ្ធ​ប្បា​ទោច ទុល្ល​ភោ​, ទុល្ល​ភា ខណ​សម្បត្តិ​, ស​ទ្ធ​មោ បរម​ទុល្ល​ភោ ។ ប្រែ​ថា ភា​វះ​កើតជា​មនុស្ស​ហ្នឹង គឺ​សត្វ​ទាំងឡាយ​បាន​ដោយ​កម្រ​, កិរិយា​ត្រាស់​ជា​ព្រះពុទ្ធ គឺ​សត្វ​ទាំងឡាយ​បាន​ដោយ​កម្រ ។

កិរិយា​ដល់​ព្រម​ដោយ​ខ​ណៈ គឺ​បាន​កើត​បាន​ជួបនឹង​ព្រះពុទ្ធ ឬ​បាន​កើត​ទាន់​ព្រះពុទ្ធ​សាសនា គឺ​សត្វ​ទាំងឡាយ​បាន​ដោយ​កម្រ ។ ធម៌​របស់​សប្បុរស គឺ​សត្វ​ទាំងឡាយ​បាន​ស្តាប់ បាន​រៀន​ដោយ​កម្រ​ក្រៃ​លែង​បំផុត ។

ដូចនេះ​បាន​កើតមក​ក្នុង​អត្តភាព​ជា​មនុស្ស ហើយ​ទាន់​ព្រះពុទ្ធ​សាសនា បាន​ស្តាប់ធម៌​ព្រះពុទ្ធ​នេះ​គឺជា​អ្នកមាន​សំណាង​ក្រៃ​លែង​បំផុត​គួរ​ខំ​ធ្វើបុណ្យ បំពេញ​ទាន​ជា​រឿយ​ៗ​ដើម្បី​បានជា​ឧបនិស្ស័យ​នៃ​ព្រះ​និព្វាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ