ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ណែនាំ ២ ចំណុច ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ KTV ក្លឹប​កម្សាន្ត រង្គសាល ឌី​ស្កូ​តែ​ក និង​ហាងម៉ាស្សា​

1 ខែ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​លិខិត ជម្រាបជូន​អភិបាល​រាជធានី​ខេត្ត ស្តីពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ ( KTV ) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​ម៉ាស្សា​ឡើងវិញ…

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​លិខិត ជម្រាបជូន​អភិបាល​រាជធានី​ខេត្ត ស្តីពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ ( KTV ) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​ម៉ាស្សា​ឡើងវិញ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ​។ ក្រសួង​ទេសចរណ៍ បាន​ណែនាំ ២ ចំណុច រួមមាន​៖

១-​មុននឹង​បើក រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខណៈសម្បត្តិ​របស់​មូល​ដ្ឋា​ន​អាជីវកម្ម​ខារ៉ាអូខេ ( KTV ) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​ម៉ាស្សា ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ស្របតាម​ខ្លឹមសារ​លិខិត លេខ ៤៥៦ លស​.​អគ​ឧ​. ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា ( SOP ) តាម​គន្លង​ប្រក្រតីភាព​ថ្មី​របស់​ក្រសួងទេសចរណ៍ លើ​មូលដ្ឋាន​នៃ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

២-​ក្នុង​ដំណើរការ​អនុវត្ត ប្រសិនបើ​ម្ចាស់​អាជីវកម្ម មិន​អនុវត្តបាន​ត្រឹមត្រូវ​តាម​វិធានការ​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា ( SOP ) តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​អាជីវកម្ម​ខារ៉ាអូខេ ( KTV ) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​អាជីវកម្ម​ម៉ាស្សា រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ចាត់វិធានការ ស្របតាម​ខ្លឹមសារ​លិខិត​លេខ ៤៥៦ លស​.​អគ​ឧ​. ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួងទេសចរណ៍ ឲ្យ​បាន​ម៉ឺងម៉ាត់​។​

​សូមបញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​អាជីវកម្ម​ខារ៉ាអូខេ ( KTV ) ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​ហាង​ម៉ាស្សា​ឡើងវិញ នៅ​ទូទាំងប្រទេស​នេះ ធ្វើឡើង​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​៕​

Picture
Picture
Picture
Picture