ថោកទាបណាស់ រំលោ.ភទាំងសន្លប់
ខេត្តកណ្ដាល ៖ យុវជនម្នាក់បានចាប់ខ្ទប់មាត់ក្មេងស្រីអាយុ១១ឆ្នាំរហូតដល់សន្លប់ បន្ទាប់មកបានធ្វើសកម្មភាពរំលោ.ភសេពសន្ថវៈរហូតបានសម្រេច ព្រមទាំងគំរាមមិនឲ្យប្រាប់គេ
ខេត្តកណ្ដាល ៖ យុវជនម្នាក់បានចាប់ខ្ទប់មាត់ក្មេងស្រីអាយុ១១ឆ្នាំរហូតដល់សន្លប់ បន្ទាប់មកបានធ្វើសកម្មភាពរំលោ.ភសេពសន្ថវៈរហូតបានសម្រេច ព្រមទាំងគំរាមមិនឲ្យប្រាប់គេ
ខេត្តកណ្ដាល ៖ យុវជនម្នាក់បានចាប់ខ្ទប់មាត់ក្មេងស្រីអាយុ១១ឆ្នាំរហូតដល់សន្លប់ បន្ទាប់មកបានធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេច ព្រមទាំងគំរាមមិនឲ្យប្រាប់គេដោយឲ្យលុយ៥ពាន់រៀលដើម្បីបំបិតមាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចម្ការល្មុត ស្ថិតនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនសង្ស័ដែលត្រូវបានបានឃាត់ខ្លួនឈ្មោះ ឡេង ជា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។ ចំណែកក្មេងស្រីរងគ្រោះជាសិស្សសាលាទើបតែមានអាយុ១១ឆ្នាំប៉ុណ្ណោះ ។
មន្ត្រីដដែលបានឱ្យដឹងបន្ថែមទៀតថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ឧសភា ក្មេងស្រីរងគ្រោះបានដើរចូលចម្ការល្មុតរបស់ឈ្មោះ ម៉ាប់ ដើម្បីរកបេះផ្លែល្មុតហូប ពេលនោះឈ្មោះ ឡេង ជា បានដើរមកពីទិសខាងកើតសំដៅចូលមកចម្ការល្មុតខាងលើដែរ ពេលមកដល់ឈ្មោះ ឡេង ជា បានស្ទុះមកចាប់ខ្ទប់មាត់និងច្រមុះនាងបណ្តាលឲ្យថប់ដង្ហើមរហូតសន្លប់តែម្តង ។ លុះពេលក្មេងស្រីរងគ្រោះដឹងខ្លួនឡើងវិញឃើញខោខ្លីស្រាតចេញផុតពីខ្លួនទើបដឹងថាត្រូវជនសង្ស័រំលោភ ពេលជាមួយគ្នានោះជនសង្ស័យបានគំរាមមិនអោយជនរងគ្រោះនិយាយប្រាប់អ្នកណាឡើយ ព្រមទាំងឲ្យលុយ៥ពាន់រៀល ហើយក៏បានដើរត្រឡប់មកផ្ទះវិញរៀងៗខ្លួន ។
នៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ក្រោយពេលសម្ថកិច្ចនគរបាលប៉ុស្តិ៍ត្រើយស្លាទទួលបានពត័មានពីម្តាយក្មេងស្រីរងគ្រោះ កម្លាំប៉ុស្តិ៍រដ្ឋបាលក៏បានហៅជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ឡេង ជា បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ:ក្មេងស្រីរងគ្រោះក្នុងចំការល្មុតរបស់ឈ្មោះ ម៉ាប់ រួចបានឲ្យលុយ៥ពាន់រៀលពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ