ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រស់នៅ​ម្តុំ​វត្ត​ភ្នំ​ព្រួយបារម្ភ​សុវត្ថិភាព ស្នើ​អាជ្ញា​ធរ​​ជួយ​ចាប់​ស្វា​កាច​ៗ​ចេញ​

1 ខែ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​វត្ត​ភ្នំ និង​សង្កាត់​ផ្សារ​ចាស់ ក្នុង​ទឹកដី​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​កូនចៅ​តូច​ៗ ក៏​ដូច​ជា​សម្ភារៈ​នៅផ្ទះ ដោយ​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​វត្ត​ភ្នំ និង​សង្កាត់​ផ្សារ​ចាស់ ក្នុង​ទឹកដី​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​កូនចៅ​តូច​ៗ ក៏​ដូច​ជា​សម្ភារៈ​នៅផ្ទះ ដោយ​អះអាង​ថា ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​ស្វា​ធំ​ៗ​ និង​កាច​ៗ​មួយ​ចំនួន​បាន​អុកឡុក​ដល់​លំនៅ​ឋាន​រស់នៅ​របស់​ពួក​គាត់ បង្ក​នូវ​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង ដោយសារ​តែ​ស្វា​មួយ​ចំនូ​ន​នោះ មាន​ច​រិត​​កាច អាច​ខាំ ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​ប្រជាពលរដ្ឋ ។

Picture

ពលរដ្ឋ​មួយ​រូប​រស់នៅ​សង្កាត់​ផ្សារ​ចាស់ ឈ្មោះ វណ្ណៈ បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា «​ស្វា​មួយ​ចំនួន​មាន​ច​រិ​ត​កាច ដើរ​អុកឡុក​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់​។ ខ្ញុំ​សុំ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ក៏​​ដូច​មន្ត្រី​ខាង​រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ចាប់​យក​ទៅ​អភិរក្ស ឬ​ធ្វើ​យ៉ាងណា​តាម​ជំនាញ ដោយសារ​មាន​ក្មេង​ៗ​ធ្លាប់​រង​គ្រោះ​ត្រូវ​ស្វា​កាច​ៗ​ខាំ​ជាដើម​។

Picture

លោក​បាន​បន្ត​ថា ពលរដ្ឋ​រស់នៅ​ម្តុំ​ផ្សារ​ចាស់​វិញ គឺ​រស់នៅ​លែង​ហ៊ាន​បើកទ្វារ​បង្អួច ដោយសារ​តែ​ខ្លាច​ស្វា​ចូល​ក្នុងផ្ទះ បើ​ផ្ទះ​ណា​មាន​កូន​ក្មេង​តូច​ៗ​រឹតតែ​ប្រយ័ត្ន​ទ្វេ​ដង ព្រោះ​ក​ន្ល​មក ​ធ្លាប់​បើកទ្វារ​ផ្ទះ​ខាង​មុខ ហើយ​ស្វា​ចូល​ខ្វាច​កូន​តូច​ផង​ដែរ ខ្វាច​ត្រូវ​មុខ រហូត​​ត្រូវ​យក​ក្មេង​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខណៈ​​ពេល​អី​វ៉ា​ន់​ទុក​នៅ​រានហាល​មុខ​ផ្ទះ គឺ​ត្រូវ​ស្វា​ខាំ​ពាំ ឬ​បំផ្លាញ​ជាដើម​។

Picture

ចំណែក​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​សង្កាត់​វត្ត​ភ្នំ ក៏​​បាន​លើក​ឡើង​ថា ស្វា​ខ្លះ​កាច​ៗ​ណាស់ ហើយ​បំផ្លាញ​អីវ៉ា​ន់​តាម​ផ្ទះ​​របស់​ពលរដ្ឋ​ច្រើន​ដង​​មក​ហើយ ទើប​ពលរដ្ឋ​នៅ​សង្កាត់​ទាំង​ពីរ ហាក់​មានការ​ភ័យ​ខ្លាច​ខ្លាំង​ឡើងៗ ។

«​ស្វា​កាច​ៗ​នោះ ​មិន​មាន​ច្រើន​ទេ គឺ​មាន ៣ ឬ ៤​ក្បាលប៉ុណ្ណោះ ហើយ​បើ​ហ៊ាន​ហាល​ត្រី​អី​មុខ​ផ្ទះ ឬ​មាន​ផើងផ្កា​អី វា​បោច​បាច​ខ្ទេចខ្ទី ចរិត​កាច អត់​ខ្លាច​យើង​ជា​មនុស្ស​ទេ ទៅ​ជា​យើង​ខ្លាច​វា​ជា​ខ្លាំង​។ អ៊ីចឹង​សុំ​សូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ជួយ​ដល់​ពលរដ្ឋ​លើ​បញ្ហា​នេះ​ផង​ដែរ ដើម្បី​សុវត្ថិភាព​រស់​ក្មេង​ៗ​តូច ជា​ពិសេស​» ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture