សិស្សស្រីថ្នាក់ទី១២វិទ្យាល័យពងទឹកម្នាក់ ត្រូវឃាតកសម្លាប់
រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់ដែលជាសិស្សថ្នាក់ទី១២វិទ្យាល័យពងទឹក ត្រូវបានឃាតកវាយសម្លាប់នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ដែលសាងសង់មិនទាន់ហើយ
រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់ដែលជាសិស្សថ្នាក់ទី១២វិទ្យាល័យពងទឹក ត្រូវបានឃាតកវាយសម្លាប់នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ដែលសាងសង់មិនទាន់ហើយ
រាជធានីភ្នំពេញ ៖ នាងក្រមុំម្នាក់ដែលជាសិស្សថ្នាក់ទី១២វិទ្យាល័យពងទឹក ត្រូវបានឃាតកវាយសម្លាប់នៅក្នុងសំណង់ផ្ទះល្វែងមួយកន្លែង ដែលសាងសង់មិនទាន់ហើយ ដែលផ្ទះនោះត្រូវបានគេទុកចោលយូរឆ្នាំ ។ ការស្លាប់របស់នាងក្រមុំខាងលើ មិនទាន់ ត្រូវបានប្រភពណាមួយ អះអាងថាបណ្ដាលមកពីរឿងអ្វីច្បាស់លាស់នៅឡើយទេ ប៉ុន្តែការសន្និដ្ឋានជំហានដំបូង សង្ស័យថាជាអំពីឃាតកម្ម ប្លន់សម្លាប់យកម៉ូតូ ព្រោះនាងរងគ្រោះបានបាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1AN-0301 ផងដែរ។
ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងសំណង់ផ្ទះល្វែងមួយ ដែលសាងសង់មិនទាន់ហើយ និងត្រូវបានគេទុកចោលច្រើនឆ្នាំកន្លងមកហើយ មិនមានមនុស្សស្នាក់នៅឡើយ គឺមានសភាពស្ងាត់ជ្រងំតែម្ដង។ នាងក្រមុំរងគ្រោះឈ្មោះ វុន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២D នៃវិទ្យាល័យពងទឹក មានទីលំនៅក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្នាមរបួសបែករយះក្បាល និងថ្ងាសច្រើនកន្លែង ស្លាប់នៅក្នុងបន្ទប់ផ្ទះល្វែងខាងលើនោះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានក្មេងៗឃ្វាលគោ បានទៅកាន់កន្លែងកើតហេតុហើយបានប្រទះឃើញ នាងរងគ្រោះកំពុងដេកដួលនៅក្នុងថ្លុកឈាម ពេលនោះបានរត់ទៅប្រាប់ចាស់ៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដែលភ្លាមៗនោះនាងនៅមានដង្ហើម មិនទាន់ស្លាប់នៅឡើយ។ លុះក្រោយពេលភ្ញាក់ផ្អើលមួយសន្ទុះ សមត្ថកិច្ចកំពុងចាត់ចែង ហៅរថយន្តពេទ្យ ដើម្បីទៅដឹកយកទៅសង្គ្រោះ នាងក៏បានដាច់ខ្យល់ស្លាប់តែម្ដង ហើយសមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវឃាតករំលោភនៅមុនពេលសម្លាប់ ឬយ៉ាងណានៅឡើយទេ ដោយគ្រាន់តែសន្និដ្ឋានថា ក្រុមឃាតកគឺជាអ្នកស្គាល់គ្នា ទើបអាចនាំនាងទៅសម្លាប់នៅទីនោះបាន។
ក្រុមគ្រួសារបាននិយាយថា នាងរងគ្រោះបានចេញពីផ្ទះ ទៅរៀននៅវិទ្យាល័យពងទឹក ហើយក៏បានបាត់រហូតមិនឃើញត្រឡប់ទៅផ្ទះវិញ ហើយឪពុកម្ដាយមិនបានដឹងថា ក្រៅពីរៀនសូត្រកូនស្រី ហួសដើរលេងទៅទីណាខ្លះនោះទេ រហូតដល់ពេលកើតហេតុ ទើបត្រូវបានក្មេងឃ្វាលគោប្រទះឃើញដេកដួលនៅក្នុងថ្លុកឈាម។ ម្យ៉ាងទៀតក្រុមគ្រួសារមិនបាន និយាយថានាងស្គាល់នរណាខ្លះទេ ទើបត្រូវគេនាំទៅសម្លាប់នៅទីនោះ ដោយបុរសដែលជាឪពុកគ្រាន់តែនិយាយថា កូនម្នាក់នោះ និយាយមិនស្ដាប់ ប្រដៅមិនតាម លទ្ធផលគឺបែបនឹង៕
ចែករំលែកព័តមាននេះ