ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ថ្ងៃ​ដើមខែ​ឧសភា កម្ពុជា​បណ្ដេញ​ជនបរទេស​ខុសច្បាប់ ៣,៦៨៤​នាក់ មាន​៣៥​សញ្ជាតិ

55 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១​ដល់ទី​១០ ខែឧសភា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១​ដល់ទី​១០ ខែឧសភា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើកា​បណ្ដេញចេញ​ជនបរទេស​សរុប​ចំនួន ៣,៦៨៤​នាក់ ស្រី​៤៨៩​នាក់ មាន ៣៥​សញ្ជាតិ រួម​មាន ៖ ប៊ូ​រុន​ឌី យ៉ូ​ហ្គ​ង់​ដា មី​យ៉ា​ន់​ម៉ា ប៉ា​គី​ស្ថាន នេ​ប៉ា​ល់ បង់​ក្លា​ដេ​ស កា​មេ​រូ​ន ហ្វី​លី​ពី​ន ចិន ឥណ្ឌូ​នេ​ស៊ី ជប៉ុន ចិនតៃវ៉ាន់ ណា​មី​ប៊ី សេ​រ៉ា​ឡេ​អូន កេ​ន​យ៉ា នី​ហ្សេ​រី​យ៉ា លី​ប៊េ​រី​យ៉ា កូរ៉េ ម៉ា​ឡេ​ស៊ី ប៊ូ​គី​ណា​ហ្វា​សូ ប៊ូ​រុន​ឌី ម៉ា​ឡា​វី ឥណ្ឌា តាជី​គី​ស្ថាន អេ​ត្យូ​ពី ហ្គា​ណា ទួ​ក​គី តូ​ហ្គោ​ល រ​វ៉ា​ន់​ដា អាហ្វ្រិក​ខា​ត្បូង ហ្ស៊​ក​ហ្សី សិង្ហ​បុរី ស្រី​លង្កា ស្វី​ស និង​ជនជាតិ​ថៃ ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​មាន​ជនជាតិ​ចិន ១,៩៦៨​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ និង​ជនបរទេស​មួយ​ចំនួន​ទៀត ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន បន្លំ​ឯកសារ​ក្លែងក្លាយ ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន ចាប់​ជំ​រិ​ទទារ​ប្រាក់ ប្រើប្រាស់​ទិដ្ឋាការ​ក្លែងក្លាយ (QR Code ក្លែងក្លាយ​) ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ធ្វើ​ការងារ​ខុសច្បាប់ និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បណ្ដេញចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ ។

ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់ សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម​ក្ពុ​ជា​ទាំងអស់ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ជា​ពិសេស​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ