ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVAX ផ្តល់​វ៉ាក់សាំង​បន្ថែម៤,៧​លាន​ដូ​ស ​ដល់​កូរ៉េ​ខាងជើង

2 ឆ្នាំ មុន

COVAX ៖ វេទិការ​ចែកចាយ​វ៉ាក់សាំង​ជាស​កល COVAX បាន​ផ្តល់​វ៉ាក់សាំង​វ៉ាក់សាំង​ចំនួន ៤,៧​លាន​ដូ​ស​បន្ថែម​ទៅ​ដល់​ប្រទេស​កូរ៉េ​

COVAX ៖ វេទិការ​ចែកចាយ​វ៉ាក់សាំង​ជាស​កល COVAX បាន​ផ្តល់​វ៉ាក់សាំង​វ៉ាក់សាំង​ចំនួន ៤,៧​លាន​ដូ​ស​បន្ថែម​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងជើង​។

បើ​តាម​របាយការណ៍ វ៉ាក់សាំង AstraZeneca នឹង​ត្រូវ​ផ្តល់​ឲ្យ​ទៅ​ប្រទេស​កូរ៉េ​ខាងជើង ទោះបី​ទីក្រុង​ព្យុ​ង​យ៉ាង​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ជំនួយ​វ៉ាក់សាំង​ក្តី​។

ចំនួន​វ៉ាក់សាំង​ដែល​ផ្តល់ គឺ​គ្រប់គ្រាន់​ក្នុង​ការ​ចាក់​អោយ ប្រជាជន​ចំនួន ១៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ទាំងអស់​របស់​កូរ៉េ​ខាងជើង​។

មន្ត្រី​ម្នាក់​របស់​ក្រសួង​បង្រួប​ប​ង្រូ​ម​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា «​តាម​ដែល​យើង​ដឹង COVAX និង​ប្រទេស​កូរ៉េ​ខាងជើង​កំពុង​បន្ត​ការពិគ្រោះ​យោបល់​ចាំបាច់​សម្រាប់​ការ​ចែកចាយ​វ៉ាក់សាំង ប៉ុន្តែ​ពួក​គេ​មិន​ទាន់​មាន​ផែនការ ឬ​កា​វិភាគ​សម្រាប់​ការ​ផ្តល់​នោះ​ឡើយ​»​។

សូម​រម្លឹក​ថា កូរ៉េ​ខាងជើង បាន​បិទ​ព្រំដែន​របស់​ខ្លួន​កាល​ចាប់តាំងពី​ឆ្នាំ​មុន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​វីរុស​កូ​វី​ដ ១៩ និង​បាន​អះអាង​ថា​ខ្លួន​គ្មាន​ករណី​ឆ្លង​ឡើយ​។

មន្ត្រី​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​មុន​នេះ​ថា កូរ៉េ​ខាងជើង​អាច​គិតពិចារណា​ទទួលយក​វ៉ាក់សាំង ២ ឬ ៣​លាន​ដូ​ស​ពី​សហគមន៍​អន្តរជាតិ​៕ (​យោង​តាម​ប្រភព​៖ Yonhap)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ