ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អរិយ​សច្ចៈ​បួន​ជា​មេរៀន​ពិត​នៃ​ជីវិត

2 ឆ្នាំ មុន

ការ​បង្រៀន​របស់​ព្រះពុទ្ធ​ជា​មូលដ្ឋាន​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អរិយ​សច្ចៈ​បួន ។ អរិយ​សច្ចៈ​បួន​នេះ​គឺជា​សភាព​ពិត​ជាក់ស្តែង​បួន​យ៉ាង​ដែល​ត្រូវ​បាន​ទទួល​ដឹង​ដោយ​អ្នក​សម្រេច​ធម៌​ជា​ច្រើន​រូប ។ អរិយ​សច្ចៈ​ទី​មួយ​គឺ​ទុក្ខ​សច្ចៈ បញ្ហា​ពិត ឬ​បញ្ហា​មាន​ពិត​- បើ​ទោះបីជា​មានការ​សប្បាយ​រីករាយ​ជា​ច្រើន​នៅ​ក្នុង​ឆាកជីវិត​ក៏​ដោយ ក៏​រាល់​សត្វលោក​ចាប់ពី​សត្វល្អិត​តូចតាច​បំផុត​រហូត​ដល់​មនុស្សលោក​ទាំងអស់​គឺ​ត្រូវ​តែ​ជួប​នូវ​បញ្ហា​ជីវិត​ទាំងអស់​គ្នា ។…

ការ​បង្រៀន​របស់​ព្រះពុទ្ធ​ជា​មូលដ្ឋាន​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អរិយ​សច្ចៈ​បួន ។ អរិយ​សច្ចៈ​បួន​នេះ​គឺជា​សភាព​ពិត​ជាក់ស្តែង​បួន​យ៉ាង​ដែល​ត្រូវ​បាន​ទទួល​ដឹង​ដោយ​អ្នក​សម្រេច​ធម៌​ជា​ច្រើន​រូប ។

អរិយ​សច្ចៈ​ទី​មួយ​គឺ​ទុក្ខ​សច្ចៈ បញ្ហា​ពិត ឬ​បញ្ហា​មាន​ពិត​- បើ​ទោះបីជា​មានការ​សប្បាយ​រីករាយ​ជា​ច្រើន​នៅ​ក្នុង​ឆាកជីវិត​ក៏​ដោយ ក៏​រាល់​សត្វលោក​ចាប់ពី​សត្វល្អិត​តូចតាច​បំផុត​រហូត​ដល់​មនុស្សលោក​ទាំងអស់​គឺ​ត្រូវ​តែ​ជួប​នូវ​បញ្ហា​ជីវិត​ទាំងអស់​គ្នា ។ នៅ​ចន្លោះ​ពី​ជាតិ​កំណើត​និង​មរ​.​ណ​ភា​.​ព​គឺ​ភាព​ចាស់ជរា​ព្យាធិ​ហើយ​អ្នកជា​ទីស្រលាញ់​របស់​យើង​ក៏​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ដែរ ។ យើង​ជួប​ប្រសព្វ​នឹង​កំហឹង​ក្រេវក្រោធ​និង​ការ​ខកចិត្ត​ដោយ​មិន​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់បាន​ឬ​ក៏​ជួប​ប្រសព្វ​នឹង​អ្វីមួយ​ដែល​យើង​មិន​ចង់​ជួប ។

អរិយ​សច្ចៈ​ទី​ពីរ​គឺ​សមុទយ​សច្ចៈ មូលហេតុ​ពិត ឬ​សមុដ្ឋាន​ពិត​នៃ​បញ្ហា​- បញ្ហា​របស់​យើង​កើតឡើង​ចេញពី​មូលហេតុ​និង​លក្ខខណ្ឌ​នានា​ដ៏​ស្មុគស្មាញ ។ ប៉ុន្តែ​ព្រះពុទ្ធ​បាន​សម្តែង​ថា​មូលហេតុ​ដ៏​កំពូល​បំផុត​នោះ​គឺជា​ភាព​អវិជ្ជា​នៃ​សភាវៈ​ពិត​របស់​យើង ។ ជា​វិធី​ដែល​ចិត្ត​របស់​យើង​គិត​ទុកជា​មុន​អំពី​ភាព​មិន​អាច​ទៅ​រួច​នៃ​ការ​រស់នៅ​ចំពោះ​ខ្លួនឯង​ចំពោះ​មនុស្ស​ឯទៀត​និង​ចំពោះ​អ្វី​ៗ​គ្រប់យ៉ាង ។

អរិយ​សច្ចៈ​ទី​បី​គឺ​និរោធ​សច្ចៈ ការ​បញ្ឈប់​ពិត​នៃ​បញ្ហា​- ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​ថា​យើង​មាន​សមត្ថភាព​ក្នុង​ការ​លុប​បំបាត់​នូវ​រាល់​បញ្ហា​របស់​យើង​បាន​ដូច្នេះ​យើង​នឹង​លែង​ជួប​ប្រទះ​នូវ​បញ្ហា​ទាំង​អស់នោះ​ទៀត​ហើយ ។ ដោយ​យើង​ត្រូវ​លុប​បំបាត់​ឬ​បំផ្លាញ​ចោល​នូវ​មូលហេតុ​ឬ​សមុដ្ឋាន​នៃ​បញ្ហា​ទាំងនោះ​គឺ​ភាព​អវិជ្ជា​របស់​យើង​ផ្ទាល់​នេះឯង ។

អរិយ​សច្ចៈ​ទី​បួន​គឺ​មគ្គ​សច្ចៈ មា​គ្គា​ពិត​នៃ​ចិត្ត​- បញ្ហា​នានា​រលត់​បាត់​ទៅ​នៅ​ពេល​ណា​ដែល​យើង​លុប​បំបាត់​នូវ​ភាព​អវិជ្ជា​ដោយ​មានការ​យល់​ដឹង​ត្រឹមត្រូវ​នូវ​សភាវៈ​ពិត ។ យើង​ធ្វើ​ដូច្នេះ​បាន​ដោយ​ទទួល​ដឹង​ថា​អ្នក​រាល់គ្នា​គឺ​ជាប់​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​និង​ពឹង​អាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​(​បដិច្ចសមុប្បាទ​ធម៌​) ។

ដោយ​ពឹង​ទៅ​លើ​មូលដ្ឋាន​នេះ​យើង​បង្កើត​នូវ​សេចក្តី​ស្រលាញ់ និង​សេចក្តី​មេត្តា​ចំពោះ​សព្វ​សត្វ​ដោយ​ស្មើភាព​គ្នា ។ នៅ​ពេល​ណា​ដែល​យើង​លុប​បំបាត់​បាន​នូវ​ការ​ភាន់ច្រឡំ​អំពី​របៀប​នៃ​ជាតិ​កំណើត​របស់​យើង​និង​អ្នក​ដទៃ​នោះ​នៅ​ពេល​នោះ​យើង​អាច​ប្រព្រឹត្ត​ធ្វើខ្លួន​ឱ្យ​មាន​ប្រយោជន៍​ដល់​ខ្លួនឯង​និង​ដល់​អ្នក​ដទៃ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ