ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំងចំនួន២១៩នាក់ដើម្បីចុះប្រតិបត្តិការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹក តំបន់បឹងទន្លេសាប ហើយការត្រៀមកម្លាំងនេះ គឺធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
![Picture]()
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ជាការណែនាំពី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស និងវិធានការពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយសារណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់វិធានការទប់ស្កាត់ការរុករានទន្ទ្រានយកដីព្រៃ តំបន់លិចទឹក ដែលជាជម្រកមច្ឆាជាតិ។
![Picture]()
លោកបានបញ្ជាក់ថា ៖ ក្រោយប្រជុំរៀបចំគណៈកម្មការហើយ ក៏បានត្រៀមកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២១៩នាក់ ដើម្បីចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបការកាប់រុករានទន្ទ្រានព្រៃលិចទឹកតំបន់៣ជាប់បឹងទន្លេសាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅក្នុងភូមិស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។
![Picture]()
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ៖ កម្លាំងកងរាជអាវុធហត្ថ ត្រូវសហការគ្នាយ៉ាងល្អជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធនៅពេលចុះប្រតិបត្តិការទប់ស្កាត់ការរុករានទន្ទ្រានព្រៃលិចទឹក និងវាតទីយកដីបឹងទន្លេសាបតំបន់៣ ត្រូវអនុវត្តអោយបាន និងមានប្រសិទ្ធភាព តម្លាភាព៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ