ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយ​រៀល​ធ្លាក់​ថ្លៃធៀប​នឹង​ដុល្លារ​អូស្ត្រាលី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​លុយ​រៀល​ខ្មែរ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​នឹង​លុយ​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​លុយ​រៀល​ខ្មែរ​ធ្លាក់​ថ្លៃ​បន្តិច​ធៀប​នឹង​លុយ​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩០៦ រៀល និង​លក់​ចេញ​រហូត​ដល់ ២៩៣៦ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩០៤ រៀល ហើយ​លក់​ចេញ​តែ ២៩៣៣ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ក្នុង​នោះ​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៩ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩៣ រៀល លក់​ចេញ ៤៦៣៩ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៧ រៀល លក់​ចេញ ៦៤៣ រៀល ។

ទន្ទឹម​នេះ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៧៤ រៀល លក់​ចេញ ៣៦១០ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤២ រៀល លក់​ចេញ ៣៤៦ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧៣ រៀល លក់​ចេញ ៣០០៣ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕

​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ