ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA និង KE រួម​គ្នា​ដើម្បី​ជំរុញ​ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច ​និង​មធ្យម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​និង​កំពុង​វិ​វ​ឌ្ឍ​ពី​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ចំពោះតែ​ប្រជាជន​មាន​ចំណូល​ទាប ឈាន​ទៅ​ដល់​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ស្ទើរ​គ្រប់​ប្រភេទ សម្រាប់​ប្រជាជន​ទូទៅ​ទាំងអស់ ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ…

រាជធានី​ភ្នំពេញ ៖ ដោយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ថ្មី​ៗ​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​និង​កំពុង​វិ​វ​ឌ្ឍ​ពី​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ចំពោះតែ​ប្រជាជន​មាន​ចំណូល​ទាប ឈាន​ទៅ​ដល់​ការ​ផ្តល់​ជូន​សេវា​ហិរញ្ញវត្ថុ​ស្ទើរ​គ្រប់​ប្រភេទ សម្រាប់​ប្រជាជន​ទូទៅ​ទាំងអស់ ។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​ថ្នាក់ដឹកនាំ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ការ ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​សហគ្រិន​ខ្មែរ ​(KE) និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​(CMA) ។

អនុស្សរណៈ​នេះ ត្រូវ​បាន​គេ​អះអាង​ថា ​ធ្វើ​ឡើង​សំដៅលើ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​សហប្រតិបត្តិការ និង​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ឆ្ពោះទៅ​រក​ការ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរកិច្ច​ថ្មី​ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ CMA បញ្ជាក់​ថា សេដ្ឋកិច្ច​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​មាន​ន័យ​ថា សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុ​រ​ថ្មី​ៗ កាន់តែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ ។ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង CMA និង KE នឹង​រឹត​បន្តឹង​ទំនាក់ទំនង​នៃ​វិស័យ​ទាំង​ពីរ ដោយ​ធានា​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​អាជីវកម្ម​បង្កើត​ថ្មី ។

លោក​បន្ត​ថា អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ដែល​នឹង​បង្កើត​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​សម្រាប់​ភាគី​ទាំង​ពីរ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និង​សហការ​រៀបចំ​កម្មវិធី ឬ​ព្រឹត្តិការណ៍​នានា ដូច​ជា​ព្រឹត្តិការណ៍​ជ្រើសរើស​គម្រូ​អាជីវកម្ម ពិព័រណ៍​ពាណិជ្ជកម្ម ការ​ផ្គូរ​ផ្គង​អាជីវកម្ម និង​ការ​បង្កើត​បណ្តាញ​ផ្សេង​ៗ ការ​លើកកម្ពស់​វប្បធម៌​សហគ្រិនភាព សិក្ខាសាលា សន្និសីទ និង​ការ​បណ្តុះបណ្តាល​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធុរៈកិច្ច​ថ្មី​ៗ​នៅ​កម្ពុជា​ ។

លោក​បន្ថែម​ថា ជា​ការ​ពិត​ណាស់ វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​នឹង​កំពុងធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ​។ តួយ៉ាង CMA បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ថ្មី​ៗ​នៃ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (SME Bank) ក៏​ដូច​ជា​សាជីវកម្ម ធានា​ឥណទាន​កម្ពុជា ដែល​គំនិត​ផ្តួចផ្តើម​ទាំង​ពីរ​នេះ​មាន​គោលបំណង​ក្នុង​ការ​ជំរុញ​សហគ្រាស​ធុន​តូច និង​មធ្យម ​។

លោក​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ អគ្គនាយក​សហគ្រិន​ខ្មែរ ថ្លែង​ថា ភាព​ជា​ដៃគូ​រវាង​សហគ្រិន​ខ្មែរ និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នេះ មាន​គោលបំណង​ផ្តល់​លទ្ធភាព​ក្នុង​ទទួល​បាន​ព័ត៌មាន​ហិរញ្ញវត្ថុ រួម​មាន​ថ្លៃ​សេវា អត្រា​ការ​ប្រាក់ ការ​យល់​ដឹង​អំពី​ហានិភ័យ​ផ្សេង​ៗ និង​បរិ​ធាន​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ដែល​មាន​សម្រាប់​ធុរកិច្ច​ថ្មី​ៗ ព្រមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ