ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាអ្នកគួរប្តូរសម្លៀកបំពាក់ភ្លាមៗ ក្រោយមកដល់ផ្ទះ?

2 ឆ្នាំ មុន

នៅពេលដែលអ្នកត្រលប់មកផ្ទះវិញ បន្ទាប់ពីរវល់ការងារមួយថ្ងៃ អ្នកអាចនឹងមានអារម្មណ៍ហត់ ហើយមិនចង់ផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នកភ្លាមៗនោះទេ។ អ្នកប្រហែលជាត្រូវធ្វើការងារផ្ទះមួយស្របក់សិន ទើបមានពេលទំនេរងូតទឹកប្តូរខោអាវ។ តើអ្នកមានដឹងទេថា ទម្លាប់បែបនេះគឺមិនល្អសម្រាប់សុខភាពអ្នកឡើយ? ថ្ងៃនេះ អ្នកនឹងបានស្គាល់!…

នៅពេលដែលអ្នកត្រលប់មកផ្ទះវិញ បន្ទាប់ពីរវល់ការងារមួយថ្ងៃ អ្នកអាចនឹងមានអារម្មណ៍ហត់ ហើយមិនចង់ផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នកភ្លាមៗនោះទេ។ អ្នកប្រហែលជាត្រូវធ្វើការងារផ្ទះមួយស្របក់សិន ទើបមានពេលទំនេរងូតទឹកប្តូរខោអាវ។ តើអ្នកមានដឹងទេថា ទម្លាប់បែបនេះគឺមិនល្អសម្រាប់សុខភាពអ្នកឡើយ? ថ្ងៃនេះ អ្នកនឹងបានស្គាល់!

១. វាមិនល្អសម្រាប់សរសៃឈាមរបស់អ្នក

ខោខូវប៊យរឹបរាង ដែលអ្នកចូលចិត្តប្រាកដជាអាចធ្វើឱ្យអ្នកមើលទៅស្អាត ប៉ុន្តែប្រសិនបើអ្នកមិនដោះវាចេញពេលអ្នកត្រលប់មកផ្ទះវិញទេ វានឹងប៉ះពាល់ដល់សុខភាពរបស់អ្នក។ សម្លៀក​បំពាក់​ដែល​យើង​ស្លៀក​ពេល​ចេញ​ក្រៅ​ គឺ​តឹង​ជាង​ខោអាវ​ផ្ទះ ​ដែល​មាន​ផាសុកភាព ហើយ​អាច​ប៉ះ​ពាល់​ដល់​ដំណើរ​ឈាម​រត់​របស់​យើង។ សម្លៀកបំពាក់តឹងៗ អាចធ្វើឱ្យលំហូរឈាមយឺត ហើយប្រសិនបើអ្នកពាក់វាជាប់ជាប្រចាំ វាអាចប៉ះពាល់ដល់សរសៃវ៉ែនរបស់អ្នក។

២. អ្នកអាចនាំបាក់តេរីចូលទៅក្នុងផ្ទះរបស់អ្នក

បើទោះបីជា អ្នកមិនអាចឈឺដោយគ្រាន់តែស្លៀកសម្លៀកបំពាក់ដដែលពេញមួយថ្ងៃ  វាអាំចនាំមេរោគចូលក្នុងផ្ទះរបស់អ្នក ដែលអាចបណ្តាលឱ្យមានការឆ្លងផ្សេងៗ។ បាក់តេរីទាំងនេះមួយចំនួនរួមមាន អាស៊ីណេតូបាក់ទែរ (Acinetobacter) ដែលបង្កឱ្យមានការឆ្លងមេរោគផ្លូវដង្ហើម និង ស្តារហ្វីឡូកូកអូរេអ៊ីស (Staphylococcus aureus) ដែលអាចបង្កឱ្យមានការរលាកនៅក្នុងផ្នែកផ្សេងៗនៃរាងកាយ ហើយវាមានភាពធន់ទ្រាំនឹងថ្នាំផ្សះជាច្រើន។

៣. វាអាចបណ្តាលឱ្យកើតមុនលើរាងកាយ

ប្រសិនបើអ្នកមានមុនដែលរំខាននៅលើស្មា ឬខ្នងរបស់អ្នក អ្នកប្រហែលជាចង់ពិនិត្យមើលឱ្យកាន់តែច្បាស់អំពីវិធីដែលអ្នកស្លៀកពាក់។ ខណៈដែលសម្លៀកបំពាក់ ដែលផលិតពីក្រណាត់សំយោគអាចមើលទៅគួរឱ្យទាក់ទាញ វាមិនអនុញ្ញាតឱ្យស្បែករបស់អ្នកមានខ្យល់ចេញចូលបានល្អទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ