ទឹកអប់ផ្សំពីវត្ថុធាតុដើមពិសេស ជាមួយបច្ចេកវិទ្យាទំនើប និងតម្លៃមិនធម្មតា !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទឹកអប់ Shumukh គឺជាទឹកអប់ដែលមានតម្លៃបំផុតក្នុងលោក តម្លៃរបស់វាស្មើផ្ទះវីឡាប្រណីតមួយ ។ ទឹកអប់ Shumukh វាមានតម្លៃ…
រាជធានីភ្នំពេញ ៖ ទឹកអប់ Shumukh គឺជាទឹកអប់ដែលមានតម្លៃបំផុតក្នុងលោក តម្លៃរបស់វាស្មើផ្ទះវីឡាប្រណីតមួយ ។ ទឹកអប់ Shumukh វាមានតម្លៃ…
រាជធានីភ្នំពេញ ៖ ទឹកអប់ Shumukh គឺជាទឹកអប់ដែលមានតម្លៃបំផុតក្នុងលោក តម្លៃរបស់វាស្មើផ្ទះវីឡាប្រណីតមួយ ។ ទឹកអប់ Shumukh វាមានតម្លៃ ១.២៩ លានដុល្លារអាមេរិក គឺជាតម្លៃខ្ពស់បំផុតក្នុងលោក វាក៏ត្រូវបានគេស្គាល់តាមរយៈការចុះឈ្មោះក្នុងបញ្ជីកំណត់ត្រារបស់ Guinness World Record ផងដែរ ដែលជាទឹកអប់មានដាំពេជ្រច្រើនជាងគេនៅលើដបទឹកអប់ ហើយលក្ខណៈពិសេសរបស់វានោះ គឺការបញ្ជាវាអោយបាញ់ពីចំងាយបាន ។ វាត្រូវបានសម្ពោធនៅទីក្រុង Dubai នៅឯ the Armani Ballroom នៃអាគារ the Burj Khalifa ដែលជាអាគារខ្ពស់បំផុតក្នុងលោក ។ វាត្រូវបានផលិតឡើងដោយលោក Asghar Adam Ali ដែលជាព្រឹទ្ធបុរសនៃគ្រុមប្រឹក្សា Nabeel Perfumes ហើយក៏ជាអ្នកផលិតទឹកអប់ដែលល្បីល្បាញមួយរូបផងដែរ ។
ទឹកអប់ Shumukh ត្រូវបានប្រមូលនិងផ្សែផ្សំពីឈើគ្រញូងម្យ៉ាងរបស់ប្រទេសឥណ្ឌា ឈើខ្សាច់ស ផ្កាមូស ផ្កាទួរគី និងសារធាតុផ្សំជាច្រើនទៀត ដែលក្រុមហ៊ុនមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ។ វាត្រូវបានគេប៉ាន់ប្រមាណថាក្លិនរបស់វាមានរយៈពេលយូរជាង 12 ម៉ោងលើស្បែកមនុស្ស និងប្រហែល 30 ថ្ងៃនៅពេលប្រើលើក្រណាត់ ។
ទឹកអប់ Shumukh មានតែមួយដបទេនៅពេលបង្ហាញជាសាធារណៈ ដូចនេះហើយបានជាវាក្លាយជាទឹកអប់ដ៏កម្រ និងពិសេសបំផុត ហើយតម្លៃរបស់វាមិននៅនឹងនោះទេ ព្រោះថាទុកវាកាន់តែយូរតម្លៃរបស់វាក៏កាន់តែខ្ពស់ ៕ ប្រភព ៖ thetealmango.com
ចែករំលែកព័តមាននេះ