ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករធ្វើស្រែចម្ការអាចនឹងប្រឈមមុខការខាត បង់ប្រាក់ ខណៈតម្លៃជី និងថ្នាំគីមីបន្តឡើងថ្លៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើស្រែ​ចម្ការ​នៅ​តំបន់​មួយ​ចំនួន​ចូល​មក​ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​បាន និង​កំពុង​ប្រមូល​ផល និង​នៅ​តំបន់​ផ្សេង​ទៀត​ក៏​ត្រៀម​ធ្វើស្រែ​ម្តងទៀត​សម្រាប់​លក់ និង​ផ្គត់ផ្គង់​គ្រួសារ តែ​ការ​ធ្វើ​នៅ​វគ្គ​បន្ទាប់​ខាង​មុខ​នេះ អាច​ប្រឈម​មុខការ​ខាតបង់​ប្រាក់​ច្រើន​ក៏​អាច​ថា បើ​កសិករ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើស្រែ​ចម្ការ​នៅ​តំបន់​មួយ​ចំនួន​ចូល​មក​ដល់​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​បាន និង​កំពុង​ប្រមូល​ផល និង​នៅ​តំបន់​ផ្សេង​ទៀត​ក៏​ត្រៀម​ធ្វើស្រែ​ម្តងទៀត​សម្រាប់​លក់ និង​ផ្គត់ផ្គង់​គ្រួសារ តែ​ការ​ធ្វើ​នៅ​វគ្គ​បន្ទាប់​ខាង​មុខ​នេះ អាច​ប្រឈម​មុខការ​ខាតបង់​ប្រាក់​ច្រើន​ក៏​អាច​ថា បើ​កសិករ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​តម្លៃនៅលើទីផ្សារ​នៅ​តែ​ឡើងថ្លៃ ខណៈ​ដែល​តម្រូវ​ស្រូវ​របស់​កសិករ​លក់​សូវ​បាន​ថ្លៃ ។

លោក ង៉ែត សំបូរ អាជីវករ​លក់​ជី និង​ថ្នាំ​កសិកម្ម នៅ​ក្នុង​ឃុំ​សំបួរ ស្រុក​ទាំង​ខេត្តតាកែវ បានឱ្យ​ដឹង​ថា ស្ថិត​ក្នុង​ដំណាក់កាល​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​អាច​លក់​បាន​ថ្លៃ​ជាង​៨០០​រៀល ក្នុង​មួយ​គីឡូក្រាម តម្លៃ​ជីគីមី និង​ថ្នាំ​កសិកម្ម​នៅ​តែ​មាន​តម្លៃ​ថ្លៃ ។

តួយ៉ាង​តម្លៃ​ជី​មួយ​បាវ​ឡើងថ្លៃ​ដល់​៧០%​នៃ​តម្លៃ ។ មាន​ន័យ​ថា​កាលពីមុន​ជី​មួយ​បាវ​លក់​ក្នុង​តម្លៃ​ប្រមាណ​៩​ម៉ឺន​រៀល តែ​មក​ដល់​សព្វ​ថ្ងៃនេះ​លក់​ក្នុង​តម្លៃ​រហូត​ដល់​១៨​ម៉ឺន​រៀល ហើយ​ថ្នាំ​កសិកម្ម​ក៏​ឡើង​ដូច​គ្នា​ដែរ ។

លោក​លើក​ឡើង​ថា «​ប្រសិនបើ​ជី និង​ថ្នាំ​កសិកម្ម នៅ​តែ​បន្ត​ឡើងថ្លៃ​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​កសិករ​កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​វា និង​ធ្វើ​ទិន្នផល​មាន​ធ្លាក់​ចុះ ។ ពិសេស​នឹង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ការ​ខាតបង់​បើ​នៅ​បន្ត​ធ្វើស្រែ​ចំការ​នៅ​វគ្គ​បន្ទាប់ ព្រោះ​តម្លៃ​ស្រូវ​មិន​ស្ទុះ​ឡើង​» ។ ការ​បន្ត​ឡើងថ្លៃ​នូវ​ជី និង​ថ្នាំ​កសិកម្ម​នេះ បើ​តាម​អាជីវករ​ខាងលើ អាច​មក​ពី​តម្លៃ​ប្រែង​ឥ​ន្ធៈ​ឡើងថ្លៃ​, ខ្វះខាត​នូវ​វត្ថុធាតុដើម​ក្នុង​ការ​ផលិត​ក្នុង​កំឡុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ និង​ការ​ដឹក​ជញ្ជូន​ជួប​បញ្ហា ។

នៅ​ឆ្នាំ​បន្ទាប់​តម្លៃ​ជី និង​ថ្នាំ​កសិកម្ម​អាច និង​ធ្លាក់​តម្លៃ​មក​វិញ​ខ្លះ​នៅ​ពេល​ការ​ផ្គត់ផ្គង់​តម្រូវការ​នៅ​លើ​ទីផ្សារ​ឆ្លើយ​តប ។ ពាក់ព័ន្ធ និង​តម្លៃ​ជី​និង​ថ្នាំ​កសិកម្ម​នៅ​កម្ពុជា​បន្ត​ឡើងថ្លៃ ឯកឧត្តម វេ​ង​សា​ខុន រដ្ឋមន្ត្រីក្រសួង​ក​សិ​ម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បកស្រាយ​ថា មូលហេតុ​អ្វី​បាន​ជី និង​ថ្នាំ​កសិកម្ម​នៅ​កម្ពុជា​បន្ត​ឡើងថ្លៃ?

ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជ​ម្រ​ប​ជ្រាប​ថា នៅ​បណ្តា​ប្រទេស​ផលិត​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​នាំ​ចេញ​មាន​បញ្ហា​រអាក់រអួល​ផ្នែក​ផលិតកម្ម ។ វត្ថុធាតុដើម​មានការ​ខ្វះខាត​ក្នុង​ការ​ផ្គត់ផ្គង់​ពី​ប្រទេស​ផលិត​ធំ​ៗ មាន​ដូច​ជា ប្រទេស​ចិន ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​អា​រ៉ាប់ ។ ផលិតកម្ម​ជី​កសិកម្ម​ត្រូវ​បាន​កាត់​បន្ថយ​ដោយ​កម្លាំង​ពលកម្ម​ថយ​ចុះ ដោយ​បញ្ហា​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា នៅ​ក្នុង​ប្រទេស​ចិន ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ។

ការ​ដឹក​ជញ្ជូន​ប្រើ​ពេលវេលា​យូរ និង​មាន​តម្លៃ​ខ្ពស់​ដោយ​មាន​បញ្ហា​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។ ក្រៅពី​ការ​បញ្ជា​ទិញ​ពី​ប្រទេស​កម្ពុជា នៅ​បណ្តា​ប្រទេស​ផ្សេង​ៗ​ក៏​បាន​បញ្ជា​ទិញ​ដែរ ដូចនេះ​ការ​ផ្គត់ផ្គង់​មិន​គ្រប់​តាម​តម្រូវការ ។ ការ​ចំណាយ​លើ​ការ​រៀបចំ​វេច​ខ្ចប់​ឡើង​វិញ ក៏​ជា​បន្ទុក​មួយទៀត ដែល​ត្រូវការ​សំបក​វេច​ខ្ចប់​បោះពុម្ព​ជា​ភាសា​ខ្មែរ ។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ជី​-​ថ្នាំ​កសិកម្ម មួយ​ចំនួន​ធំ​មិន​បាន​ទៅ​ទិញ​ដល់​រោងចក្រ​ផលិត​ផ្ទាល់ ដោយ​ទិញ​តាម​រយៈ​ឈ្មួញកណ្តាល ជា​ហេតុ​ធ្វើ​ឱ្យ​ជី​-​ថ្នាំ​កសិកម្ម​ថ្លៃ​ជាង​តម្លៃ​នៅ​រោងចក្រ​ផលិត ។ ជាមួយ​គ្នា​នេះ តម្រូវការ​ជី​កសិកម្ម​ក្នុងស្រុក​មាន​ក៏​ការ​កើនឡើង​ច្រើន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ