ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់​នេះ ជិះទូក​ដល់ស្រុកខ្មែរ​

7 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ កាលពី​​វេលា​ម៉ោង​០៦ និង៤០​នាទីយប់​​ថ្ងៃ​​ទី​៨ ឧសភា ២០១៦ ការិយាល័យ​អន្តោប្រវេសន៍បានធ្វើ​ការ​​ឃាត់ខ្លួន ជា​បណ្តោះអាសន្ន​​ជនបរទេស​ចំនួន​៣​នាក់ ពី​បទ​ចូល​មក​​ខេត្ត​ព្រះ​សីហ​នុ​តាម​ផ្លូវទឹក ​(​ប្រើ​ទូកក្តោង​​មក​តាម​សមុទ្រ​ពី​ប្រទេស​វៀត​ណាម​ ខេត្ត​ញ៉ា​ចាង​) ដោយ​គ្មាន​ទិដ្ឋាការ​ និង​​អត្តសញ្ញាណ​ ។

បរទេសទាំង៣នាក់ ១-​ឈ្មោះ Smolin Mikhail ភេទ​ប្រុស ​សញ្ជាតិ​រុ​ស្សី កាន់​លិខិតឆ្លងដែន​លេខ​៧២ ៦៣៣៦២៣៩ ផុត​សុ​ពល​ភាព​ថ្ងៃទី​៤ តុលា ២០២៣ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ចុង​ក្រោយ ​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ២០១៦ តាម​ច្រក​អន្តរជាតិ​បា​វិត ​។ ២- ឈ្មោះ Gudimenko Anastasiia ភេទ​ស្រី ​សញ្ជាតិ​រុ​ស្សី កាន់​លិខិត ឆ្លង​ដែន​លេខ​៧២ ៤៦២៤៥៩៥ ផុត​សុពលភាព​ថ្ងៃ​២៤ ឧសភា ២០២៣ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​ចុង​ក្រោយ ​នៅ​ថ្ងៃ​ទី​២៩ កុ​ម្ភៈ ២០១៦ តាម​ច្រក​អន្តរជាតិ​បា​វិត ​​និង៣-​ឈ្មោះ Yartsev Vitaliy ភេទ​ប្រុស ​សញ្ជាតិ​កា​ហ្សា​ក់​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ N5571971 ផុត​សុពលភាព​ថ្ងៃ១១ ធ្នូ ២០១៧ ចូល​​មក​ព្រះរាជាណាចក្រ​កម្ពុជា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៧ កុម្ភៈ​ ២០១៦ តាម​ច្រក​អន្តរជាតិ​បា​វិត ​។

តាម​ការ​​សាកសួរ​​បឋម​ទៅលើ​​ជន​​ទាំង​​៣​​នាក់​​នេះ​ បាន​ឆ្លើយ​​ប្រាប់​​សមត្ថកិច្ច​អន្តោ​ប្រវេ​ស​ន៏​ថា ពិតជា​បាន​ចូល​មក​ខេត្ត​ព្រះ​សីហ​នុ មែន នៅ​​ថ្ងៃ​ទី​៥ ឧសភា ២០១៦ និង​បាន​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​គ្មាន​ទិដ្ឋាការ​ពិតប្រាកដ​មែន​។