ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ពេល​ជិត​៣​ម៉ោង​ដើម្បី​សង្គ្រោះ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្មេង​ប្រុស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​និង​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ដោយ​ប្រើ​រយៈពេល​ជិត​៣​ម៉ោង ខណៈ​ក្មេង​នោះ​បាន​ហែល​ទឹក​លេង​ក្នុង​ស្ទឹង​សង្កែ

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា ក្មេង​ប្រុស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​និង​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ដោយ​ប្រើ​រយៈពេល​ជិត​៣​ម៉ោង ខណៈ​ក្មេង​នោះ​បាន​ហែល​ទឹក​លេង​ក្នុង​ស្ទឹង​សង្កែ តែ​មិនដឹង​យ៉ាងម៉េច​ពេល​ហែល​ៗ​ស្រាប់តែ​ក្មេង​នោះ​បាន​ជាប់ជើង​ផុង​ក្នុង​រូង​ថ្ម​បាត​ស្ទឹង​ដក​មិន​ចេញ ។

ហេតុការណ៍​ផុង​ជាប់ជើង​នេះ​តាំងពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ឧសភា ២០១៦ នៅ​ក្នុង​ស្ទឹង​សង្កែ ខាង​មុខ​ប្រាសាទ​បាណ​ន់ ស្ថិត​ក្នុងស្រុក​បាណ​ន់ រហូត​ដល់​ម៉ោង​ជិត​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដដែល​នេះ ទើប​សង្គ្រោះ​បាន និង​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព​ស្រុក​បាណ​ន់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្មេង​ប្រុស​រង​គ្រោះ​ដែល​ចុះ​ងូតទឹក​ស្ទឹង​និង​ផុង​ជាប់​រូង​ថ្ម​បាត​ស្ទឹង​សង្កែ​នោះ (​កន្លែង​ជាប់ជើង​ទឹក​រាក់​ត្រឹម​ចង្កេះ​) ឈ្មោះ គឿ​ត ខេ​ង អាយុ​៨​ឆ្នាំ។

ប្រភព​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ជួយ​សង្គ្រោះ​នេះ ក៍​មានការ​ចូលរួម​អន្តរាគមន៍​ផ្ទាល់​ពី​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ផង​ដែរ ៕