ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ត្រូវបាន​សាលាដំបូង​ខេត្ត ចេញដីកាបង្គាប់ឱ្យឃុំខ្លួន​ ពី​បទ​ឈូស​ឆាយ​ដី​​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទីបំផុត​ ជនសង្ស័យ​២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឈូស​ដី​ព្រៃ​លិច​ទឹក តំបន់​៣​ជា​ច្រើនហិ​កតា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ខ្លួន​មក​សា​លា​ដំបូង​ខេត្តកំពង់ឆ្នាំង​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភ​:…

ខេត្តកំពង់ឆ្នាំង ៖ ទីបំផុត​ ជនសង្ស័យ​២​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ឈូស​ដី​ព្រៃ​លិច​ទឹក តំបន់​៣​ជា​ច្រើនហិ​កតា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ខ្លួន​មក​សា​លា​ដំបូង​ខេត្តកំពង់ឆ្នាំង​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភ​: ឆ្នាំ​២០២៦​នេះ​  ដើម្បី​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ឆ្នាំង​ ។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ឆ្នាំង ។ គួររំលឹកឡើងវិញថា អាជ្ញាធរ​ឱ្យ​តាម​ប្រមា​.​ញ់​អ្នក​នៅ​ពីក្រោយ​ខ្នង​ការ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​៣

យោង​​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ចុះ​ថ្ងៃ​ទី ១៤ ខែកុម្ភៈ​ឆ្នាំ​២០២៦ បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ ៖ ១-​ឈ្មោះ ហួត ហ៊ី​ម អាយុ ៤៦ ឆ្នាំ រស់នៅ​ក្នុងភូមិ​ជ្រលង ឃុំ​ដារ ស្រុក​កំពង់លែង ជា​មេការ​ត្រាក់ទ័រ ត្រូវ​បាន​ដាក់​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ សម​គំនិត និង​២-ឈ្មោះ យ៉​ន ច​ន្ថា អាយុ ៤៤​ឆ្នាំ​ព្រោះ​នៅ​ភូមិ​ប៉​ប្រ៉​ក ឃុំ​ដា ស្រុក​កំពង់លែង ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​បំផ្លាញ​និង​គៃបំបាត់​ទ​ន្ទ្រា​ន ហ៊ុម​ព័ទ្ធ​កាន់កាប់​ដុត​កាប់​ឆ្កា ឬ​ផ្ដួលរំលំ​ព្រៃ​លិច​ទឹក​ឬ​ព្រៃកោងកាង ដែល​ជន​ទាំង​ពីរ​នាក់​ប្រព្រឹត្ត​ឡើង នៅ​ចំណុច​តា​តុ​ន​(​កោះ​បូ​)​ស្ថិត​ក្នុងភូមិ​សំរោង​សែន​ ឃុំ​សំរោង​សែន ​ស្រុក​កំពង់លែង ​ខេត្តកំពង់​ឆ្នាំង ​កាលពី​ថ្ងៃ​ទី 6 ខែកុម្ភៈ​ឆ្នាំ 2026​។

ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ដដែល​បាន​បញ្ជាក់​ថា ១-​បញ្ជា​ឲ្យ​ភ្នាក់​​ងារ​មាន​សមត្ថកិច្ច​ធ្វើ ការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ដែល​មានឈ្មោះ​ទាំង​២​នាក់​ខាងលើ និង​មាន​អត្ត​សញ្ញា ណ​ដូច​ខាងលើ ទៅ​ពន្ធនាគារ​ខេត្ត​កំពង់​ឆ្នាំង ដោយ​អនុវត្ត​ឲ្យ បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។

២.​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ​ទទួល​និង​ឃុំខ្លួន​ជន​នេះ​រហូត​ដល់​មាន​សេចក្តីសម្រេច​ផ្សេង​ពី​នេះ​ ៕
.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ