ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ស្រី​អាយុ​៨​ឆ្នាំ​បា.ត់​ពី​ផ្ទះ​១​យប់​១​ថ្ងៃ​ ស្រាប់តែ​ប្រទះ​ឃើញ​ស.ព​អណ្តែត​ទឹកស្រះ

3 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ក្មេង​ស្រី​ម្នាក់​បាត់​ខ្លួន​១​ថ្ងៃ​១​យប់​ប្រទះ​ឃើញ​សព​អណ្តែត​ទឹកស្រះ​នៅ​វាលស្រែ ​ខណៈសមត្ថកិច្ច​ដាក់​ការ​សង្ស័យថា​ជា​អំពើ​ឃា​ត​កម្ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​មក​ចោមរោម​មើល​។ ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​២០២៦​នៅ​ក្នុង​ស្រះ​ទឹក​ក្នុង​វាលស្រែ​ក្រោយ​ផ្ទះ​អ្នកស្រុក​ស្ថិត​នៅ​ភូមិ​ក្រ​ញូ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប​។ បើ​តាម​ស្ត្រី​ជា​ម្តាយបាន​ប្រាប់​ឲ្យ​ដឹង​ថា កូនស្រី​រង​គ្រោះ ឈ្មោះ សុវណ្ណ…

ខេត្តស្វាយរៀង ​៖​ ក្មេង​ស្រី​ម្នាក់​បាត់​ខ្លួន​១​ថ្ងៃ​១​យប់​ប្រទះ​ឃើញ​សព​អណ្តែត​ទឹកស្រះ​នៅ​វាលស្រែ ​ខណៈសមត្ថកិច្ច​ដាក់​ការ​សង្ស័យថា​ជា​អំពើ​ឃា​ត​កម្ម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​មក​ចោមរោម​មើល​។

ករណី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ​២០២៦​នៅ​ក្នុង​ស្រះ​ទឹក​ក្នុង​វាលស្រែ​ក្រោយ​ផ្ទះ​អ្នកស្រុក​ស្ថិត​នៅ​ភូមិ​ក្រ​ញូ​ង​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយ​ទាប​។

បើ​តាម​ស្ត្រី​ជា​ម្តាយបាន​ប្រាប់​ឲ្យ​ដឹង​ថា កូនស្រី​រង​គ្រោះ ឈ្មោះ សុវណ្ណ ចាន់​រស្មី អាយុ​០៨​ឆ្នាំ​រៀន​ថ្នាក់​ទី​៤ ហើយ​កាលពី​ម្សិល​ម៉ិ​ញ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១២​កុម្ភៈ​២០២៦​លុះដល់​ល្ងាច​ឮ​គេ​និយាយ​ថា គេ​ឃើញ​ទៅ​ចាប់​ត្រី​ក្នុង​ស្រះ​មួយ​កន្លែង​ដែល​គេ​បាន​បូម ចាប់​ត្រី​រួច​ហើយ​គេ​ទុក​ចោល រហូត​ដល់​ម៉ោង​០៦​ល្ងាច​មិនឃើញ​ត្រឡប់​មក​វិញ ម្តាយ​ក៏​ដើរ​រក​១​យប់​ក៏​ប៉ុន្តែ​មិនឃើញ គឺ​បាត់​ដំណឹង​ឈឹង លុះដល់​វេលា​ម៉ោង​៧​និ​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ​ស្រាប់តែ​មាន​គេ​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់​អណ្តែត​ទឹក​ក្នុង​ស្រះ រូប​គាត់​ក៏​មក​មើលឃើញ​គឺ​ពិតជា​កូនស្រី​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​១​ថ្ងៃ​១​យប់ ពេល​ឃើញ​គឺ​កូនស្រី​ស្លាប់​បាត់​ទៅ​ហើយ​។​

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ជា​អំពើ​ឃាត្តកម្ម លោក​អធិការ​នៃ​អធិការដ្ឋាន​ន​បាល​ស្រុក​ស្វាយ​ទាប​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្រុក​ស្វាយ​ទាប​ចុះ​មក​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច​យ័ លទ្ធផល សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា ជា​ករណី​លង់ទឹក មិនមែន​ជា​អំពើរ​ឃាត្តកម្ម​ទេ​។

បើ​តាម​ការ​ស្រាវជ្រាវ ក្មេង​ស្រី​រង​គ្រោះ​ចេញពី​រៀន បាន​ទៅ​ផ្ទះ​រួច​បាន​ដោះ​សម្លៀក​បំពាក់​សិស្ស​ចេញ ហើយ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​បាន​ដើរ​ចេញ​បាត់​ពី​ផ្ទះ ហើយ​មាន​គេ​ឃើញ​ក្មេង​ស្រី​ចុះ​ចាប់​ត្រី​ក្នុង​ស្រះ​មួយ​កន្លែង​នៅ​វាលស្រែ​ក្រោយ​ផ្ទះ​អ្នកស្រុក ស្រះ​នោះ​គេ​បូម​បាច​២​បី​ថ្ងៃ​ហើយ​គេ​ទុក​ចោល​។​

ប្រភព​បន្ត​ថា ទំនង​កុមារី​រង​គ្រោះ​ចាប់​បាន​ត្រី ហើយ​ក៏​យក​ត្រី​ទៅ​លាង​ទឹក​ក្នុង​ស្រះ​ក្បែរ​នោះ ក៏​រ​អឹ​ល​ជើង​ធ្លាក់​ចូល​ស្រះ​លង់ទឹក​ស្លាប់​តែ​ម្តង​ដោយ​ទឹកស្រះ​ច្រាំង​ចោទ ​ហើយ​ជ្រៅ​លិច​ក្បាល​ទើប​បណ្តាល​ឲ្យ​លង់​បែប​នេះ​។​ហើយ​ការ​ពិនិត្យ​លើ​រា​ង្គ​កាយ​គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ក្មេង​ស្រី​ពិតជា​លង់ទឹក​ស្លាប់​ពិតមែន​។​ក្រោយមក​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ