ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ! ផ្ទះគ្រូបង្រៀន១ខ្នង ត្រូវភ្លើងឆេះអស់​ទាំងស្រុង ដោយសារអុជធូបសែនលើអាសនៈទុកចោល

6 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​អ្នកគ្រូ​បង្រៀន​ម្នាក់ បណ្ដាល​ឱ្យ​ខូចខាតអស់​​ទាំងស្រុង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 11 និង 40 នាទី​ព្រឹក ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ អគ្គី​ភ័យ​បាន​ឆេះ​ផ្ទះ​អ្នកគ្រូ​បង្រៀន​ម្នាក់ បណ្ដាល​ឱ្យ​ខូចខាតអស់​​ទាំងស្រុង ។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង 11 និង 40 នាទី​ព្រឹក ថ្ងៃ​ទី 15 ខែកុម្ភៈ​ឆ្នាំ 2026 នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។

យោង​តាម​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាល​ស្រុក រលាប្អៀរ បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ទេព ច័ន្ទ​មុន្នី ​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ។

ប្រភព ដដែល​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍ នោះ លោក សេង វិចិត្រ អភិបាលស្រុក​រលាប្អៀរ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក សហការ​ជាមួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​រថយន្ត 3 គ្រឿង និង​រថយន្ត​អគ្គី​ភ័យ​របស់​នគរបាល​ស្រុក​រលាប្អៀរ ១​គ្រឿង បាន​ប្រើប្រាស់​រថយន្ត​ដឹក​ទឹក​សរុប​ចំនួន 4 គ្រឿង ទើប​អាច​ពន្លត់អគ្គីភ័យ​បាន​ដែល​មិន​អាច​រៀល​ដើរ​ឆ្លង​ដល់​ផ្ទះ​អ្នក​ដទៃ​។

សំភារៈ​ខូចខាត​មានផ្ទះ​ឈើ​មួយ​ខ្នង ធ្វើ​ពី​ឈើប្រក់​ស័ង្កសី ទំហំ 9 គុណ​នឹង 6 ម៉ែត្រ​កង្ហារ​ជំ​នួន 5 គ្រឿងអលង្ការ​ផ្លា​ក​ស៊ី​ន​ចំនួន 5​ជី អង្ករ​ចំនួន 1 កា​រ៉ុ​ង ទំងន់​50 គីឡូក្រាម គ្រែ​ចំនួន​២ ពូក​ចំនួន 3 និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។ ចំពោះ​មូលហេតុ​គឺ​បណ្ដាល​មក​ពី​អុជ​ធូប​សែន​លើ​ហឹ​ង ។
ពុំ​មាន​នរណា​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ