ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​បា.ញ់​សម្លា.ប់​ស្ត្រី​ខ្មែរ​នៅ​ខេត្ត​ស្រះ​កែវ ឃាតករជាកូនចិញ្ចឹម

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ឃាតករ​ដែល​បាន​បា.ញ់​សម្លា.ប់​ស្ត្រី​ខ្មែរ​កំពុង​ហូប​បាយ​នៅ​ភូមិ​ណ​ង​រឿង ឃុំ​ណ​ង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ទីបំផុត ឃាតករ​ដែល​បាន​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​កំពុង​ហូប​បាយ​នៅ​ភូមិ​ណ​ង​រឿង ឃុំ​ណ​ង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួន​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៦​ព្រឹក​មិ​ញ​នេះ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស៊ុ​ផាក់​ឆៃ​ អាក់​ណូ​តាក់​ផា​ន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កូនចិញ្ចឹម​របស់​ស្ត្រី​រង​គ្រោះ តែ​ប្រភព​មិន​បាន​បញ្ជាក់​ថា​ជន​សង្ស័យ​ជា​កូន​របស់​បុរស​ថៃ​ដែល​ជា​ប្តី​ស្ត្រី​រង​គ្រោះ​ឬ​យ៉ាងណា​នោះ​ទេ ។ ប៉ុន្តែ​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រឿងរ៉ាវ​បាញ់​សម្លាប់​ស្ត្រី​ខ្មែរ​នេះ​គឺ​បណ្តាល​មក​ពី​ជនសង្ស័យ​ខឹង​នឹង​ម្តាយចិញ្ចឹម​(​ស្ត្រី​រង​គ្រោះ​)​ពូកែ​រអ៊ូរទាំ និង​ជេរ ធ្វើ​ឲ្យ​ទប់​អារម្មណ៍​មិន​បាន​ក៏​លួច​បាញ់​សម្លាប់​តែ​ម្តង ។

ក្រោយ​សមត្ថកិច្ច​ចម្រុះ ទាហាន និង​តម្រួត​ថៃ ចាប់ខ្លួន​បាន ជនសង្ស័យ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​ត្រាប់​កន្លែង​កើតហេតុ បន្ទាប់​មក​នាំ​ទៅ​សាកសួរ​បន្ត​ដើម្បី​ចំណាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ម៉ា​ប់ អាយុ​៤០​ឆ្នាំ មាន​ប្តី​ជា​ជនជាតិ​ថៃ​ឈ្មោះ ស៊ុម​យុ​ត អាក់​នុ​តាក់​ភី​ន អាយុ​៥៦​ឆ្នាំ ត្រូវ​ឃាតករ​លប​បាញ់​ត្រូវ​ចំនួន​៨​គ្រាប់​ស្លាប់​ភ្លាម​ៗ​ពេល​កំពុង​អង្គុយ​ហូប​បាយ​កាលពី​វេលា​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ភូមិ​ណ​ង​រឿង ឃុំ​ណ​ង​ណាំ​សៃ ស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៕