ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញប្រាប់ពីការឆ្លើយតបដ៏ប្រសើរទៅនឹងកូវីដបម្លែងថ្មី “អូមីក្រុង”

2 ឆ្នាំ មុន

សំណួរដ៏ធំបំផុតគឺថា តើវ៉ាក់សាំងដែលបានចាក់ការពារនោះ មានប្រសិទ្ធភាពដល់កម្រិតណាឆ្លើយតបជាមួយនឹងកូវីដបម្លែងថ្មី “អូមីក្រុង (Omicron)”? ហើយថា តើអ្នកដែលឆ្លងកូវីដម្តងហើយនោះ អាចមានប្រព័ន្ធភាពស៊ាំការពារនឹងអូមីក្រុងបានដែរឬទេ? អ្នកជំនាញក៏មិនទាន់ដឹងដែរថា តើអូមីក្រុងអាចនឹងធ្ងន់ធ្ងរជាងដែលតាដែរឬអត់នោះទេ។…

សំណួរដ៏ធំបំផុតគឺថា តើវ៉ាក់សាំងដែលបានចាក់ការពារនោះ មានប្រសិទ្ធភាពដល់កម្រិតណាឆ្លើយតបជាមួយនឹងកូវីដបម្លែងថ្មី “អូមីក្រុង (Omicron)”? ហើយថា តើអ្នកដែលឆ្លងកូវីដម្តងហើយនោះ អាចមានប្រព័ន្ធភាពស៊ាំការពារនឹងអូមីក្រុងបានដែរឬទេ? អ្នកជំនាញក៏មិនទាន់ដឹងដែរថា តើអូមីក្រុងអាចនឹងធ្ងន់ធ្ងរជាងដែលតាដែរឬអត់នោះទេ។

ថ្វីបើ អូមីក្រុង មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ គេសង្ស័យថា វាកំពុងតែមានវត្តមានទៅហើយ គ្រាន់តែគេរកមិនទាន់ឃើញ។ ទោះបីជាមិនមានវត្តមានអូមីក្រុងក៏ដោយ ក៏គេឃើញថា ចំនួនករណីឆ្លងកូវីដនៅអាមេរិក កំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រទេសមួយចំនួនបានផ្លាស់ប្តូរគោលការណ៍ក្នុងការធ្វើដំណើរ ដោយបិទមិនឱ្យមានអ្នកមកពីអាព្រិចខាងត្បូង។ ប្រទេសខ្លះតម្រូវឱ្យអ្នកដំណើរធ្វើចត្តាឡីស័ក៧ទៅ១០ថ្ងៃ ក្រោយពេលធ្វើដំណើរមកដល់។ ការរឹតបន្តឹងនេះ ធ្វើឡើងក្រោយពីបានរកឃើញថា អ្នកដំណើរមកដល់ហុងកុង មានផ្ទុកកូវីដប្រភេទថ្មី។

អ្នកជំនាញបានលើកឡើងថា ការចាក់វ៉ាក់សាំង គួរតែនៅតែជាអាទិភាព ទោះបីជាមានសំណួរអំពីប្រសិទ្ធភាពប្រឆាំងនឹងអូមីក្រុងក៏ដោយ ព្រោះទោះបីជាមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងនៅតែអាចការពារក្នុងកម្រិតណាមួយជាក់ជាមិនខាន។ អ្នក​រាល់​គ្នា​ក៏​គួរ​បន្ត​ពាក់​ម៉ាស់ រក្សាគម្លាត និង​លាង​ដៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ