ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បុរស​ម្នាក់​​សម្រេច ចុង​ក្រោយ​របស់​ទៅ​ម្ចាស់​ដើម​វិញ អស់ទាំង​ម៉ូតូ​ជាង​២​ពាន់​ដុល្លារ​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ជិះ​ដេញ​តាម រួច​ស្រែ​កថា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់​បាន​សម្រេច ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ជិះ​ដេញ​តាម រួច​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​ទៅ​បុក​ម៉ូតូ​ប្រជាពលរដ្ឋ ហើយ​ខ្ទាត​បន្ត​ទៅ​បុក​រះ​គំនរ​ឥដ្ឋ​ទៀត បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស ក្រោយមក​ជនសង្ស័យ​ក៏​បាន​បោះ​ទូរស័ព្ទ​អោយទៅ​ជន​រង​គ្រោះ​វិញ រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ កែង​នឹង​ផ្លូវ​លេខ​៨០ នៅ​ជិត​និង​វត្ត​សេះស ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ផ្ទាល់​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​ទើបនឹង​ចេញពី​ធ្វើការ​នៅ​កោះ​ពេជ្រ ហើយ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​នោះ រូប​គាត់​ក៏​បាន​លើក​ទូរស័ព្ទ​មក​និយាយ លុះ​មក​ដល់​ជិត​ផ្សារ​រាត្រី ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ក្មេង​ៗ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ស៊េរី​ឆ្នាំ​២០១៩ តាម​ពីក្រោយ ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​បាន​សម្រេច​តែ​ម្តង និង​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ជិះ​ដេញ​តាម​ពីក្រោយ រួច​ស្រែ​កថា​«​ចោរ​ៗ» រហូត​មក​ដល់ ចំណុច​កើតហេតុ ជនសង្ស័យ​ក៏​ភ័យ​ស្លន់ស្លោ រួច​ក៏​ជិះ​ទៅ​បុក​ជាមួយ​ម៉ូតូ​ប្រជាពលរដ្ឋ ហើយ​ក៏​ខ្ទាត​បន្ត​ទៅ​បុក​រះ​នឹង​គំនរ​ឥដ្ឋ និង​ខ្សាច់​ទៀត បណ្ដាល​ឲ្យ​ជនសង្ស័យ​ដួល​ម៉ូតូ​រង​របួស​រលាត់​ដៃជើង ទៅ​មុខ​លែង​រួច ហើយ​ជនសង្ស័យ​ក៏​ប្រញាប់ប្រញាល់​ងើប​រត់​ទាំង​ឈឺ​ជើង​តែ​ម្តង ។ បន្ទាប់​​រូប​គាត់ (​ជន​រង​គ្រោះ​) ក៏​បាន​ជិះ​តាម​ជនសង្ស័យ​ទៀត ហើយ​គ្រានោះ​ជនសង្ស័យ​ក៏​បោះ​ទូរស័ព្ទ​មក​អោយ​គាត់​វិញ និង​បន្ថែម​ល្បឿន​រត់​បន្ត​ទៀត ចំណែក​គាត់ (​ជន​រង​គ្រោះ​) ក៏​លែង​ហ៊ាន​ដេញ​តាម​បន្ត​ទៀត ក៏​បណ្ដោយ​ឲ្យ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ដោយ​បន្សល់​ទុក​តែ​ម៉ូតូ​ដែល​មាន​តម្លៃ​ជាង​២០០០​ដុល្លារ​នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ បន្ទាប់​ពី​យក​ទូរស័ព្ទ​បាន​មក​វិញ ហើយ​ជន​រង​គ្រោះ​ក៏​បាន​បើក​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ​ទៅ ចំណែក​ម៉ូតូ​របស់​ជនសង្ស័យ​វិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ