ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីថៃ ៖ ASEM និងពង្រីកជើងមេឃដល់យុវជនក្នុងការយល់ដឹង និងជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពលោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​បញ្ជាក់​ថា កិច្ចប្រជុំ ASEM លើក​ទី​១៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ពង្រីក​ជើងមេឃ​ដល់​យុវជន​ក្នុង​ការ​យល់​ដឹង ហើយ​យុវជន​គឺជា​គន្លឹះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពិភពលោក ។ តាម​រយៈ​អ្នកបកប្រែ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម…

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​បាន​បញ្ជាក់​ថា កិច្ចប្រជុំ ASEM លើក​ទី​១៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ពង្រីក​ជើងមេឃ​ដល់​យុវជន​ក្នុង​ការ​យល់​ដឹង ហើយ​យុវជន​គឺជា​គន្លឹះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពិភពលោក ។

តាម​រយៈ​អ្នកបកប្រែ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម (JOINT PRESS CONFERENCE) ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(ASEM13) លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​បាន​លើក​ឡើង​ថា​ប្រទេស​ធ្វើការ​សម្រប​ស្រួល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ហើយ​សូម​អបអរ​កម្ពុជា​ចំពោះ​ការ​រៀបចំ ដោយ​ជោគជ័យ ASEM លើក​ទី​១៣ ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​បរិបទ​ដល់​ប្រឈម​ដោយ​ជំងឺ​កូ​វី​ដ​១៩ ។

លោក​ថា កិច្ចប្រជុំ​នេះ បង្ហាញ​ឲ្យ​ប្រទេស​ក្នុង​អាស៊ី និង​អឺរ៉ុប​ធ្វើ​កិច្ច​សហប្រតិបត្តិកា​ពហុភាគី​និយម ដើម្បី​បង្ហាញ​ពិភពលោក​ឲ្យ​មាន​ប្រក្រតី​ភាព​ធម្មតា​ដោយ​មាន​តុល្យភាព ។ លើស​ពី​នេះ​មេដឹកនាំ​អាស៊ី​ម​ក៏​បាន​បង្ហាញ​បំណង​រួម​ក្នុង​ការ​ធ្វើការ​រួម​គ្នា​លើ​ពហុភាគី​និយម​ផង​ដែរ ។

ប្រសិនបើ​យើង​សំឡឹង​២០​ឆ្នាំ​មក​ក្រោយ នៅ​ពេល​ថៃ​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ ASEM គឺ​បរិបទ​ដែល​ជួប​ប្រទះ​ក្នុង​អាស៊ី និង​អឺរ៉ុប គឺ​បាន​ផ្លាស់​ប្តូរ​យ៉ាងច្រើន ហើយ​គ្មាន​ប្រទេស​ណាមួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដោយ​ម្នាក់ឯង​នោះ​ទេ ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ និង​ជំងឺឆ្លង​ដូច​ជា ជំងឺ​កូ​វី​ដ​១៩ ឬ​ជំ​ម្លោះ​អន្តរជាតិ​ក្តី ។

លោក​ថា ៖«​យើង​ត្រូវ​រួម​គ្នា​ធ្វើ​សហប្រតិបត្តិការ​តាម​រយៈ​យន្តការ​ពហុភាគី ទោះបី​ប្រទេស​ធំ ឬ​តូច​ក្តី​ត្រូវ​ផ្តល់​ឱកាស និង​កសាង​នូវ​ការ​យល់​ដឹង​ពី​គ្នា​ដោយ​ទំនុកចិត្ត និង​ផ្តល់​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក ។ ខ្ញុំ​ជឿ​ថា វិធី​ពង្រឹង​ពហុភាគី​និយម គឺ​ខិតខំ​ពង្រឹង​តុល្យភាព​នៃ​កិច្ចការ​ទាំង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ និង​ដំណោះស្រាយ​បញ្ហា​សកល​» ។

លោកនាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា កិច្ចប្រជុំ ASEM មាន​ផលប្រយោជន៍​ចំនួន​៣ គឺ ៖១.ASEM​នឹង​ជួយ​ធនាគា​នូវ​ការ​ស្តារ​សេដ្ឋកិច្ច​បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​លក្ខណៈ​បរិ​ការ​ប្រកបដោយ​និរន្ត​ភាព ។ ខ្ញុំ​ជឿ​ថា កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ទាំង​ពីរ (​អឺរ៉ុប -​អាស៊ី​) កសាង​ប្រក្រតី​ភាព​ថ្មី​មួយ​តាម​បច្ចេកវិទ្យា​សាស្ត្រ និង​ន​វា​នុ​វត្ត ។ ២.ASEM និង​ជួយ​តំបន់​ទាំង​ពីរ​អាស៊ី និង​អឺរ៉ុប​ឲ្យ​ខិត​ជិត​គ្នា​ក្នុង​នោះ​ជួយ​ឲ្យ​រស់នៅ​វិញ​នូវ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ និង​៣.ASEM និង​ជួយ​លើ​ផ្នែក​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ឌី​ជី​ថ​ល​ក្នុង​យុគសម័យ​ប្រក្រតី​ភាព បន្ទាប់​ដែល​ផ្តល់​ប្រយោជន៍​ដល់​យុវជន ។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា ផ្នែក​ឌី​ជី​ថ​ល​នឹង​ពង្រីក​ជើងមេឃ​ដល់​យុវជន​ក្នុង​ការ​យល់​ដឹង ហើយ​យុវជន​គឺជា​គន្លឹះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ