មនុស្សយ៉ាងហោចណាស់ចំនួន ១៩នាក់បានស្លា.ប់ និង ២០នាក់ផ្សេងទៀតរងរបួស នៅពេលរថយន្តក្រុងមួយគ្រឿងបុកទម្លោះផ្ទះមួយខ្នងក្នុងប្រទេសមិចស៊ិចកូ។ នេះបើតាមការចុះផ្សាយរបស់ CNN នៅរសៀលថ្ងៃសោរិ៍នេះ។

ហេតុការណ៍ដ៏រន្ធ.ត់នោះកើតឡើងកាលពីថ្ងៃសុក្រដោយសាររថយន្តក្រុងមានបញ្ហាហ្វ្រាំងមិនស៊ី។ រថយន្តក្រុងកំពុងធ្វើដំណើរនៅលើផ្លូវហាយវេ ឆ្ពោះទៅកាន់ទីសក្ការៈបូជាសាសនាមួយកន្លែង ស្ថិតក្នុងរដ្ឋ មិចស៊ិចកូ មុនពេលជួបគ្រោះអកុសលនោះ។

អាជ្ញាធរមិនបានប្រាប់ពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នោះទេ។
លោក Ricardo de la Cruz Musalem ជំនួយការរដ្ឋលេខាធិការក្រសួងមហាផ្ទៃបាននិយាយថា អ្នករងរបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ដោយអ្នកខ្លះត្រូវដឹកតាមយន្តហោះ។

កាកបាទក្រហមនិយាយថា រថយន្តសង្គ្រោះចំនួន ១០គ្រឿងត្រូវបានគេបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ៕ (យោងតាមប្រភព៖ CNN)



ចែករំលែកព័តមាននេះ