ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ជូន​យន្តហោះ​ឈ្លានពាន​ដែនអាកាស​តៃវ៉ាន់ អំឡុង​ដំណើរ​ទស្សនៈកិច្ច​សមាជិក​សភា​អា​មេ​រិ​ក

2 ឆ្នាំ មុន

ខណៈ​ដែល​សមាជិក​សភា ៥​រូប​របស់​អា​មេ​រិ​ក​កំពុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​កោះ​តៃវ៉ាន់ ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​ចំនួន ៨​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​។ គណៈប្រតិភូ​អា​មេ​រិ​ក​ដែល​មាន​សមាជិក ១៧​រូប រួម​មាន​សមាជិក​សភា ៥​រូប​មក​ពី​បក្ស​សាធារណៈរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់…

ខណៈ​ដែល​សមាជិក​សភា ៥​រូប​របស់​អា​មេ​រិ​ក​កំពុង​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​កោះ​តៃវ៉ាន់ ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​ចំនួន ៨​គ្រឿង​ចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​។

គណៈប្រតិភូ​អា​មេ​រិ​ក​ដែល​មាន​សមាជិក ១៧​រូប រួម​មាន​សមាជិក​សភា ៥​រូប​មក​ពី​បក្ស​សាធារណៈរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen កាលពី​ថ្ងៃ​សុក្រ ទី ២៦ ខែ​វិ​ច្ឆ​ការ​។ ពួក​គេ​បាន​ចាក​ចេញពី​តៃវ៉ាន់​នៅ​ក្នុង​ថ្ងៃ​ដដែល​ពេល​ល្ងាច​។

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ចំបាំង​ចិន​ប្រភេទ Shenyang J-16 ចំនួន ៤​គ្រឿង យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ Xi’an H-6 ចំនួន ២​គ្រឿង យន្តហោះ​ប្រឆាំង​នាវាមុជទឹក​ប្រភេទ Shaanxi Y-8 ចំនួន ១​គ្រឿង និង​យន្តហោះ Shaanxi KJ-500 បាន​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​ស្ថិត​នៅ​កោះ Dongsha​។

ដើម្បី​ឆ្លើយ​តប កងកម្លាំង​អាកាស​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ដេញ​តាម ចេញ​ការ​ព្រមាន​តាម​វិទ្យុ និង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស ដើម្បី​តាមដាន​សកម្មភាព​ញុះញង់​របស់​ចិន​។

សូម​បញ្ជាក់​ថា យន្តហោះ​យោធា​ចិន​បាន​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ខែ​វិ​ច្ឆ​ការ​នេះ លើកលែងតែ​ថ្ងៃ​ទី ៣ មួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រសួងការពារជាតិ​ថៃ​វ៉ា​ន់​និយាយ​ថា យន្តហោះ​ចិន​សរុប​ចំនួន ១៣០​គ្រឿង​បាន​ដោះ​ចូល​ដែនអាកាស​របស់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ​ក្នុង​ខែ​វិ​ច្ឆ​កា។

ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​មុន​មក ចិន​បាន​បង្កើន​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​តំបន់​ប្រផេះ​ដោយ​ធ្វើការ​បញ្ជូន​យន្តហោះ​ចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​ជា​ប្រចាំ ដែល​ការ​ឈ្លានពាន​នោះ​ភាគច្រើន​កើតឡើង​នៅ​ភាគ​និរតី​នៃ​តំបន់​អាកាស​របស់​ខ្លួន​។

ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ពេល​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ