ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូជ​មិន​ចោល​ក្បួន​…

7 ឆ្នាំ មុន

យួន​ចូល​ដី​ខ្មែរ​ខុសច្បាប់​…​ឬ​លួច​លបចូល​ដី​ខ្មែរ​ពេល​ណា​…​ខ្មែរ​ចាប់​បាន​គ្រាន់តែ​សួរនាំ​អប់រំ​រួច​ប្រគល់​ឱ្យទៅ​អាជ្ញាធរ​វៀតណាម​វិញ​…​ខ្មែរ​អត់​ដែល​ចាប់​យួន​ជាន់ក​ដកស្លាប​ទេ ។ នេះ​ជា​ច្បាប់​អន្តោប្រវេសន៍​…

យួន​ចូល​ដី​ខ្មែរ​ខុសច្បាប់​…​ឬ​លួច​លបចូល​ដី​ខ្មែរ​ពេល​ណា​…​ខ្មែរ​ចាប់​បាន​គ្រាន់តែ​សួរនាំ​អប់រំ​រួច​ប្រគល់​ឱ្យទៅ​អាជ្ញាធរ​វៀតណាម​វិញ​…​ខ្មែរ​អត់​ដែល​ចាប់​យួន​ជាន់ក​ដកស្លាប​ទេ ។ នេះ​ជា​ច្បាប់​អន្តោប្រវេសន៍​…​ច្បាប់សហប្រតិបត្តិការ​រវាង​ប្រទេស​ជិតខាង​…​អធ្យាស្រ័យ យោគយល់​គ្នា​…​ម្តង​គេ ម្តង​យើង ។​ល​។

ខ្មែរ​មិន​ចូល​ស្រុក​យួន​ខុសច្បាប់​ទេ​…​បើ​មាន​ចូល​ខុសច្បាប់​ក៏​អាជ្ញាធរ​គេ​មិន​ចាប់​ជាន់ក​ដកស្លាប​ដែរ​…​គេ​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ​…​របៀប​មនុស្ស​ប្រគល់​មនុស្ស ។​ល​។

ងាក​ទៅ​មើល​ទិស​ខាងលិច​វិញ​…​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ស្រុក​សៀម​ខុសច្បាប់​ត្រូវ​អាជ្ញាធរ​គេ​ចាប់​បាន​ម្តង​ៗ​ជាន់ក​ដកស្លាប​រាប​ដូច​កន្ទេល​…​។ គ្រាន់បើ​ដែរ​…​ម្តង​ៗ​បាន​ទុក​ជីវិត​ឱ្យ​…​ទុក​ជីវិត​ឱ្យ​ចាត់ទុកជា​សំណាង ដែល​ពេល​ជា​ច្រើ​ន​បាន​បាញ់​ខ្មែរ​ចោល​រាយ​ប៉ាយ​ពេញ​ព្រៃ ។

អាជ្ញាធរ​កម្ពុជា​បាន​ព្យាយាម​ធ្វើ​សហប្រតិបត្តិការ​ល្អជា​មួយ​ថៃ​ឡង់​ដ៍​…​ខុស​ត្រូវ​យ៉ាងណា​…​ពេល​ចាប់​បាន​ពលរដ្ឋ​ខ្មែរ​ខុសច្បាប់ សុំ​បញ្ជូន​មក​វិញ​ក្នុង​មនុស្សធម៌​…​ពឹង​ទៅ​ពឹង​មក​…​ប៉ុន្តែ​សៀម​ធ្វើ​មិន​បាន​…​ក្រៅពី​បាញ់​សម្លាប់ គេ​ចាប់​បាន​ដាក់​ច្រវាក់​ជើង ច្រវាក់​ដៃ ដើរ​អូស​ដូច​មិនមែន​ម​នុស្ស​…

ចំណែក​សៀម​វិញ​ក៏​មាន​ចូល​ដី​ខ្មែរ​ខុសច្បាប់​ច្រើន​ដែរ​…​ពេល​ខ្មែរ​ចាប់​បាន មិន​ដែល​បាន​ជាន់ក​ដកស្លាប​…​មិន​ដែល​សងសឹក​ទេ​…​។ មាន​ព្រានព្រៃ​សៀម​ខ្លះ​បាញ់​សត្វ​ឆ្លង​ចូល​ដី​ខ្មែរ ពេល​ចាប់​បាន​ម្តង​ៗ…​ថ្នាក់ថ្នម​ប្រគល់​ឱ្យ​គេ​វិញ​យ៉ាង​ត្រជាក់​…​អត់​មាន​ឱ្យ​ក្រាប​លូន​ប្រឡាក់​ដី​ទេ ។

នេះ​ជា​ចរិត​ខ្មែរ​យើង​…​ខ្មែរ​មាន​ប្រពៃណី វប្បធម៌​ល្អ​ផូរផង់​…​មាន​មនុស្សធម៌​និង​សីលធម៌​ល្អ​…​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​ឆើតឆាយ ត្រចះត្រចង់​…​គោរព​ស្រឡាញ់​ប្រទេស​ជិតខាង​…​ប៉ុន្តែ​បើ​អ្នកឯង​ខ្លាំង​…​វ៉ៃ​បាញ់​ទ្រាំ​លែង​បាន​…​ចាប់ផ្តើម​ដាក់​វិញ​ទាល់តែ​ស្រែក​សុំ​ទើប​ឈប់​…​ដូច​កាល​សង្គ្រាម​ឈ្លានពាន​នៅ​ប្រាសាទព្រះវិហារ​ជាដើម ។

អីចឹង​ហើយ ! ដូច​ពាក្យចាស់​ចារ​ទុក​ថា ខ្មែរ​មិន​ចោល​ច្បាប់​…​មិន​ចោល​ក្បួន​…​ស្អី​ក៏​ច្បាប់​ដែរ​…​គឺ​ពូជ​មិន​ចោល​ក្បួន​…​ឯ​យួន​មិន​ចោល​ពុតត្បុត​ខិលខូច​ទេ​…​ចំណែក​សៀម​ឧបទ្រព មិន​ចោល​ទេ​ពាក្យ​ចែចូវ​…​ចរចា​…​ចរចា​…​រួច​ទាត់​ចោល !
                   អា​ឡេវ