ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​មហា​ឆ្នាំច​-២០២២​ឡើង​លាភ​ឡើង​តំណែង​ស្នេហា​រលូន

3 ឆ្នាំ មុន

យោង​តាម​រាសី​ចក្រវាល​ចិន​សែ​ផ្អែក​លើ​វដ្ដ​១២​ឆ្នាំ ដែល​ឆ្នាំ​ថ្មី​នីមួយ​ៗ​ត្រូវ​បាន​តាង​ដោយ​សត្វ​មួយ​ក្នុង​ចំណោម ពង្ស​ឆ្នាំ​ទាំង​១២​បាន​បង្ហាញ​ថា អ្នក​កើត​ឆ្នាំច ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត ប្តូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ជួប​មហា​សំណាង​មាន​លាភ​មាសប្រាក់​លាភ​ជ័យ​សិរី​មង្គល​កើតឡើង​ប្រាកដ​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០២២ លេខ​ហេង​៩៩៩ ។ បើ​តាម​តម្រា​សាស្ត្រ​បាន​បញ្ជាក់​ថា បើ​លោក​អ្នក​ធ្លាប់​មានទុក្ខ…

យោង​តាម​រាសី​ចក្រវាល​ចិន​សែ​ផ្អែក​លើ​វដ្ដ​១២​ឆ្នាំ ដែល​ឆ្នាំ​ថ្មី​នីមួយ​ៗ​ត្រូវ​បាន​តាង​ដោយ​សត្វ​មួយ​ក្នុង​ចំណោម ពង្ស​ឆ្នាំ​ទាំង​១២​បាន​បង្ហាញ​ថា អ្នក​កើត​ឆ្នាំច ត្រូវ​ផ្លាស់​ប្ដូរ​ខ្សែជីវិត ប្តូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ជួប​មហា​សំណាង​មាន​លាភ​មាសប្រាក់​លាភ​ជ័យ​សិរី​មង្គល​កើតឡើង​ប្រាកដ​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០២២ លេខ​ហេង​៩៩៩ ។ បើ​តាម​តម្រា​សាស្ត្រ​បាន​បញ្ជាក់​ថា បើ​លោក​អ្នក​ធ្លាប់​មានទុក្ខ ទោស គ្រោះ​ភ័​.​យ​ជាប់​តាម​ពី​មុន​មក​នោះ គ្រោះ​ច​.​ង្រៃ​ទាំងនោះ​នឹង​ត្រូវ​វិ​នា​.​ស​សាប​សូ​.​ន្យ អ​.​ន្ត​រ​ធា​.​ន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ​ខ្លាំង​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប គឺ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ មាន​លាភ​មាន​ជ័យ​មាន​សិរី​សួស្តី មានទ្រព្យ មានយស​ស័ក្តិ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ ។

ចំណែក​បញ្ហា​ស្នេហា ប្រសិនបើ​អ្នក​នៅ​លីវ ឬ​នៅ​ទំនេរ​នឹង​ជួប​ដៃគូ​ជីវិត​ដែល​ទន្ទឹងរង់ចាំ​មក​ជា​យូរហើយ ។ ឯ​អ្នក​រៀប​ការ​ថ្មីថ្មោង​ក៏​នឹង​បានកូន​លាភ​សំណាង​ក្នុង​គ្រួសារ ។ តែ​ទោះជា​យ៉ាងណា​គង់​នឹង​មានការ​ឈ្លោះប្រកែក​គ្នា​តិចតួច​ខ្លះ​មិន​ខាន ដូច​ពាក្យចាស់​ពោល​ថា ចាន​ក្នុង​រាវ​លែង​អី​នឹង​មាន​ប៉ះទង្គិច​គ្នា​នោះ ប៉ុន្តែ​កុំ​បារម្ភ ព្រោះ​មនុស្ស​ឆ្នាំច​ពូកែ​អត់ធ្មត់​នឹង​ដៃគូ មិន​ឆេវឆាវ​ខុស​ទំនង នាំ​ឲ្យ​បែកបាក់​គ្នា​ទេ ។ ដូចនេះ​ដើម្បី​ចៀសវាង​មាន​បញ្ហា អ្នក​ត្រូវ​ប្រាកដ​ថា តើ​អ្នក​បាន​បំពេញ​បំណងប្រាថ្នា​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​ដែល​បាន​ធ្វើ​រួម​គ្នា​ហើយ​ឬ​នៅ ។ ទោះជា​យ៉ាងណា​ប្រការ​ដែល​ត្រូវ​តែ​ចៀសវាង​គឺ​អ្នក​មិន​គួរ​កើតការ​សង្ស័យ​ចំពោះ​គ្នា​និង​គ្នា​ជា​ដាច់ខាត ព្រោះ​នោះ​ជា​ការ​ចាប់ផ្ដើម​ស​ម្លា​.​ប់​ទំនាក់ទំនង​ដៃគូ​ស្នេហា​ប្រាកដ ។

ឯ​អាជីព​ការងារ អ្នក​កើត​ឆ្នាំច​រមែង​ស្មោះត្រង់ និង​គោរព​តាម​បទបញ្ជា​ឥត​ខ្ចោះ ដោយ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​បំផុត ដើម្បី​សម្រេច​ផែនការ​ដែល​អង្គភាព​បាន​ផ្ដល់​ឲ្យ​ពួក​គេ ។ នៅ​ឆ្នាំ​២០២២ សុនខ​នឹង​បង្វែរ​សំណាង​ចេញពី​ភាព​លំបាក​កាលពី​ឆ្នាំ​មុន​យ៉ាង​ពិសេស ហើយ​ចាប់ផ្ដើម​ក​ម្ចា​.​ត់​ឧ​បស​.​គ្គ​ដែល​បាន​ឈរ​នៅ​ក្នុង​ផ្លូវ​មិន​ឱ្យ​បញ្ហា​ទាំងនោះ​មក​រាំ​ស្ទះ​ទៀត​បាន​ឡើយ ។ សំវ​ច្ឆ​រៈ​នេះ​នឹង​ក្លាយជា​ឆ្នាំ​ពិសេស​មួយ​សម្រាប់​អ្នក​ដែល​មាន​ដើម​កំណើត​ឆ្នាំច ជាមួយនឹង​អំណោយ​នៃ​សំណាង​ពី​ទេវតា​ទ្រព្យ​គាប់​ប្រទាន​ឱ្យ​ពេញ​មួយ​ឆ្នាំ​ថ្មី​២០២២​នេះ ។

ប្រុស​ស្រី​ដែល​មាន​ដើម​កំណើត​ឆ្នាំច​ក៏​ជា​អ្នក​ពូកែ​សង្កេត និង​មាន​សីលធម៌​រឹង​មាំ​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេង​ៗ ។ ពួក​គេ​វិនិច្ឆ័យ​គ្រប់​គ្នា​មុន​នឹង​សម្រេចចិត្ត​ថា​តើ​បុគ្គល​នោះ​គួរ​ឲ្យ​ទុកចិត្ត​ឬ​អត់ ។ នេះ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយជា​បេក្ខជន​ដ៏​ល្អ​សម្រាប់​អាជីព​ដូច​ជា អ្នក​ក្តាប់​ការងារ មេធាវី អ្នក​សម្ភាសន៍ និង​អ្នក​អប់រំ ។

អ្នក​កើត​ឆ្នាំច​ជា​មនុ​ស្សមានភាព​វៃឆ្លាត​តាំងពី​កំណើត ពួក​គេ​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ការងារ​អស់ពី​កម្លាំងកាយ​ចិត្ត ហើយ​សង្ឃឹមថានឹង​ទទួល​បាន​ជោគជ័យ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិន​ខាន ។

ឆ្នាំច បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង ពួក​គេ​តែង​រក្សា​ចិត្ត​ឲ្យ​នឹងនរ ហើយ​ប្រឈម​មុខ​គ្រប់​ហេតុការណ៍​នៅ​កន្លែងធ្វើការ ចៀសវាង​ការ​បន្ទោស​អ្នក​ដទៃ ។ ការ​តាំងចិត្ត​របស់​អ្នក​នឹង​ហុច​ផល​ឱ្យ​នៅ​ឆ្នាំ​២០២២​មិន​ខាន បើសិន​អ្នក​ព្យាយាម​តស៊ូ​ជម្នះ​គ្រប់​រឿងរ៉ាវ​ទាំងអស់ ។

កាន់តែ​ពិសេស ជោគជតា​សញ្ញា​ឆ្នាំច​នៅ​ឆ្នាំ​២០២២ គឺ​ចង់​ឲ្យ​អ្នក​ស្រលាញ់​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ និង​ដឹងគុណ​ចំពោះ​មុខ​តំណែង​ដែល​កំពុង​មាន ។ ថ្ងៃ​ណាមួយ​មនុស្ស​ឆ្នាំច​នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​មានទ្រព្យ​ស្តុកស្តម្ភ​ញុំ​ា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សិរី​មង្គល​មហាប្រសើរ ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង​នៅ​ថ្ងៃនេះ និង​ការ​ព្យាយាម​បន្ត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ