ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​បុរី​ស្វែងរក​កិច្ច​អន្តា​គម​ន៍​ពី​រដ្ឋាករទឹក ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ឱ្យពលរដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បាន​ប្រជុំ​ជាមួយ​រដ្ឋាករទឹក​កម្ពុជា​ដើម្បី​បង្កើន​កិច្ចសហការ​គ្នា​ក្នុង​ការ​ផ្តល់​ទឹក​ស្អាត​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​តាម​បុរី​នានា ​។ កិច្ចសហការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជា​ច្រើន​ដែល​បាន​ទិញ​ផ្ទះ​នៅ​តាម​បុរី​មួយ​ចំនួន​នៅ​ជាយ​ៗ​រាជធានី​ភ្នំពេញ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ខណៈ​បុរី​ទាំងនោះ​ហាក់​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ ដល់​អតិ​ថ​ជន​របស់​ខ្លួន​នោះ​ឡើយ ក្រោយ​ពី​បាន​លក់​ផ្ទះ​ដល់​ពលរដ្ឋ​ហើយ​នោះ…

រាជធានីភ្នំពេញ ៖ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា បាន​ប្រជុំ​ជាមួយ​រដ្ឋាករទឹក​កម្ពុជា​ដើម្បី​បង្កើន​កិច្ចសហការ​គ្នា​ក្នុង​ការ​ផ្តល់​ទឹក​ស្អាត​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​តាម​បុរី​នានា ​។ កិច្ចសហការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​ពលរដ្ឋ​ជា​ច្រើន​ដែល​បាន​ទិញ​ផ្ទះ​នៅ​តាម​បុរី​មួយ​ចំនួន​នៅ​ជាយ​ៗ​រាជធានី​ភ្នំពេញ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ ខណៈ​បុរី​ទាំងនោះ​ហាក់​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ ដល់​អតិ​ថ​ជន​របស់​ខ្លួន​នោះ​ឡើយ ក្រោយ​ពី​បាន​លក់​ផ្ទះ​ដល់​ពលរដ្ឋ​ហើយ​នោះ ​។

អ្នកស្រី ​មុំ ដែល​បាន​ទិញ​ផ្ទះ​បង់​រំ​លោះ​ពី​បុរី​មួយ​នៅ​ក្នុង​សង្កាត់​កំ​បូល​និយាយ​ថា ​ជាង ​៣ ​ឆ្នាំ​ហើយ​ដែល​ការ​រស់នៅ​របស់​អ្នកស្រី​ និង​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​បុរី​បាន​ជូ​ប​ការ​លំបាក​គ្មាន​ទឹក​ប្រើប្រាស់ ​។ អ្នកស្រី​និយាយ​ថា ​រៀងរាល់ថ្ងៃ​អ្នកស្រី​ត្រូវ​ទិញ​ទឹក​ពី​គេ​ដឹក​លក់​តាម​ឡាន​មក​ប្រើ ។ ពលរដ្ឋ​អ្នកទិញ​ផ្ទះ​ពី​បុរី បាន​ស្នើ​ទៅ​ម្ចាស់​បុរី​ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ និង​បាន​ទ​ទួ​ច​ដល់​ពលរដ្ឋ​ដែល​មាន​បំណង​ទិញ​ផ្ទះ​តាម​បុរី គួរ​ពិនិត្យ​លើ​បញ្ហា​នេះ​ឲ្យ​ច្បាស់​មុខ​សម្រេចចិត្ត​ទិញ​ ។

​«យើង​លំបាក​ណាស់ ទិញ​ផ្ទះ​តែ​គ្មាន​ទឹក​ប្រើ​ ។ ទឹក​ស្រក់​តក់​ៗ នៅ​រៀងរាល់ថ្ងៃ​ខ្ញុំ​ខំ​ក្រោក​ពី​យប់​ដើម្បី​ត្រង់ទឹក​ទុក​ប្រើ ថ្ងៃ​ខ្លះ​បាន​មួយ​ធុង​ថ្ងៃ​ខ្លះ​បាន​កន្លះ​ធុង រង​លាងចាន​មិន​គ្រាន់​ផង​ ។ កាលពី​ពេល​ទិញ​សុទ្ធតែ​អះអាង​ថា​ មានទឹក​មាន​ភ្លើង​រដ្ឋ​ ។ ពលរដ្ឋ​បាន​សូម​ឲ្យ​ម្ចាស់​បុរី​ដោះស្រាយ​បញ្ហា​នេះ​តែ​គ្មាន​លទ្ធផល​ទេ នៅ​ពេល​ពលរដ្ឋ​តវ៉ា​ខ្លាំង​បាន​ដឹក​ទឹក​មួយ​ឡាន ពីរ​ឡាន​មក​ចែក​ឲ្យ​ពលរដ្ឋ​ហើយក៍​ស្ងាត់​ទៅ​ទៀត​» អ្នកស្រី​ មុំ ត្អូញ ។

អ្នក​ដែល​បាន​ទិញ​ផ្ទះ​ពី​បុរី ខាងលើ​និយាយ​បន្ត​ថា ថា​មិនមែន​មាន​តែ​មួយ ​ឬ​ពីរ​បុរី​នោះ​ទេ​ដែល​គ្មាន​ទឹក​ស្អាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ តាម​អ្នកស្រី​ដឹង​មាន​បុរី​ច្រើន ពិសេស​បុរី​នៅ​ជាយក្រុង​ៗ តែងតែ​ជួប​បញ្ហា​ទឹក​ភ្លើង​នេះ ​។ ពលរដ្ឋ​ដែល​បាន​រង​គ្រោះ​ពី​បញ្ហា​នេះ​សំណូមពរ​ឲ្យ​ពលរដ្ឋ​ដែល​មាន​បំណង​ទិញ​ផ្ទះ​ពី​បុរី​ទាំងឡាយ​គួរ​សួរនាំ​និង​ឲ្យ​ខាង​បុរី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​បញ្ហា​ទឹក និង​ភ្លើង​នេះ​ជា​មុន មុន​សម្រេចចិត្ត​ទិញ​ដើម្បី​កុំ​ឲ្យ​ចាញ់​ថោក​គេ ពីព្រោះ​នៅ​ពេល​បាន​ទិញ បាន​ផ្តល់​លុយ​ឲ្យ​គេ​ហើយ ការ​ដំណោះស្រាយ​បញ្ហា​នានា វា​មានការ​លំបាក​ណាស់​ ។

តាម​ជំនួប​ពិភាក្សា​រវាង​អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា ដែល​មាន​សមាជិក​មិន​តិច​ជាង ​៥០​ក្រុមហ៊ុន ជាមួយ​លោក ឡុ​ង ណា​រ៉ូ អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦ ខែវិច្ឆិកា កិច្ចប្រជុំ​នេះតាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​នោះ (Zoom) នោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​បង្កើត​យន្ដការ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ ក្នុង​ការ​បន្ដ​លើកកម្ពស់​ខ្ពស់​ការ​ផ្គត់ផ្គង់​សេវា​ទឹក​ស្អាត​តាម​បណ្ដាល​គម្រោង​អភិវឌ្ឍន៍​សំណង់​នីមួយ​ៗ ​។

រាជធានី​ភ្នំពេញ​ប្រឈម​នឹង​កង្វះ​ទឹក​ស្អាត ខណៈ​ដែល​តម្រូវការ​ទឹក​ស្អាត​មាន​ចំនួន ៧៥៦,០០០ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ហើយ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​អាច​ផ្គត់ផ្គង់​បាន​តែ ៦៥០ ០០០ ម៉ែត្រគូប​ប៉ុណ្ណោះ​ ។ តាម​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នៅ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​បាក់​ខែង​សាងសង់​រួច​ដែល​អាច​ផ្គត់ផ្គង់​ទឹក​ស្អាត​បាន​ចំនួន ១៩៥,០០០ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​នោះ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​របស់​ពលរដ្ឋ​នៅ​ភ្នំពេញ​នឹង​អាច​ដោះស្រាយ​បាន​ច្រើន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ