ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កូ​វី​ដ-​១៩ រដ្ឋ​ធានា​បាន​ចំណូល ​និង​ចំណាយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​អះអាង​ពី​ការ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រដ្ឋ​នៅ​តែ​មានភាព​រលូន​ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វី​ដ ​១៩ ​រាតត្បាត​យ៉ាងណា​ក្តី​ ។ មក​ដល់​ពេល​នេះ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ដល់​ដំណាក់កាល​ទី​…

រាជធានីភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​អះអាង​ពី​ការ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ របស់​រដ្ឋ​នៅ​តែ​មានភាព​រលូន​ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វី​ដ ​១៩ ​រាតត្បាត​យ៉ាងណា​ក្តី​ ។ មក​ដល់​ពេល​នេះ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ដល់​ដំណាក់កាល​ទី​ ៣ ​បូក​ ២ ​។

នៅ​ក្នុង​របាយការណ៍​ប្រចាំត្រីមាស​ទី ​៣ ឆ្នាំ​ ២០២១ ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញ​ថា​ មាន​វឌ្ឍន​ភាពល្អ បើ​ទោះបីជា​សកម្មភាព​ខ្លះ​ត្រូវ​បាន​ខកខាន​អនុវត្ត​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩​ ក៍ដោយ ​។ ជាក់ស្តែង​ក្នុង​រយៈពេល ​៩ ​ខែ​ឆ្នាំ ​២០២១ ​នេះ ការ​ប្រមូល​ចំ​ណួ​ល​ចរន្ត​សម្រេច​បាន​ ៧៥% ធៀប​នឹង​ច្បាប់ ក្នុង​ទំហំ​ ១៥ ៨៩៥ ប៊ី​លាន​រៀល ច្រើន​ជាង​ការ​ប្រមូល​ចំណូល​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​ ២០២០ ​ដែល​សម្រេច​បាន​ត្រឹម​ ៦៣% ​ធៀប​នឹង​ច្បាប់ ​។

ក្រសួង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ២៣ ​វិច្ឆិកា​នោះ​ថា ដោយឡែក​គិត​ត្រឹម​ត្រីមាស​ទី ​៣ ទោះជា​ការ​អនុវត្ត​ចំណាយ​ថវិកាជាតិ​មានការ​យឺត​ជាង​ផែនការ​បន្តិច​ក្តី តែ​ការ​អនុវត្ត​ជា​រួម​មានការ​កើនឡើង​ពី ​៥៧% ​ធៀប​នឹង​ច្បាប់​ទំហំ ​២៧ ២៨៥​ ប៊ី​លាន​រៀល នៅ​ឆ្នាំ​ ២០២០ ដល់​ ៦១% ​ធៀប​នឹង​ច្បាប់​ទំហំ​ ២៧ ៤២៥​ ប៊ី​លាន​រៀល​នៅ​ឆ្នាំ ២០២១ ​។

ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ថា ​ការ​ដែល​អាច​គ្រប់គ្រង​បាន​នៃ​ការ​អនុវត្ត​ចំណូល​ និង​ចំណាយ​ជាតិ​នៅ​ក្នុង​ស្ថានភាព​មាន​វិបត្តិ​កូ​វី​ដ​ ១៩ បាន​ន​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​តាម​រយៈ​ភាព​គ្រប់គ្រាន់​នៃ​សាច់ប្រាក់​របស់​រដ្ឋ​ក្នុង​ការ​ដោះស្រាយ​ការងារ​បន្ទាន់​ចំពោះ​មុខ និង​ការ​បន្ត​គាំទ្រ​វឌ្ឍនភាព​ការងារ​ទូទៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ