ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើស្រ្តីគួរយកបុត្រនៅអាយុប៉ុន្មានទើបល្អបំផុត?

2 ឆ្នាំ មុន

វេជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្រ្តី Heather Rupe បានឱ្យដឹងថា សមត្ថភាពរបស់ស្ត្រីក្នុងការមានផ្ទៃពោះចាប់ផ្តើមថយចុះបន្តិចម្តងៗចាប់ពីអាយុ ២៧ឆ្នាំ ហើយបន្ទាប់មកមានការថយចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីអាយុ ៣៧ឆ្នាំ។ គូស្វាមីភរិយាដែលមានសុខភាពល្អ ជាមធ្យមក្រោមអាយុ…

វេជ្ជបណ្ឌិតឯកទេសសម្ភពនិងរោគស្រ្តី Heather Rupe បានឱ្យដឹងថា សមត្ថភាពរបស់ស្ត្រីក្នុងការមានផ្ទៃពោះចាប់ផ្តើមថយចុះបន្តិចម្តងៗចាប់ពីអាយុ ២៧ឆ្នាំ ហើយបន្ទាប់មកមានការថយចុះគួរឱ្យកត់សម្គាល់បន្ទាប់ពីអាយុ ៣៧ឆ្នាំ។ គូស្វាមីភរិយាដែលមានសុខភាពល្អ ជាមធ្យមក្រោមអាយុ ៣០ឆ្នាំ មានប្រហែល ៩៥% នៃការមានផ្ទៃពោះក្នុងរយៈពេលមួយឆ្នាំ។

នៅពេលអ្នកមានអាយុលើសពី ៣០ឆ្នាំ ឱកាសនៃការមានផ្ទៃពោះថយចុះប្រហែល ៣% ក្នុងមួយឆ្នាំ។ បន្ទាប់ពីអាយុ ៤០ឆ្នាំ ឱកាសនៃការមានគភ៌បានធ្លាក់ចុះដល់ ៥-១០% ហើយនៅអាយុ ៤៥ឆ្នាំ ឱកាសនៃការធ្លាក់ចុះតិចជាង ៥%។ ជាការពិត ទាំងនេះគឺជាស្ថិតិទូទៅ ហើយអាចនៅមានអ្នកខ្លះអាចមានលក្ខណៈខុសពីនេះ។

នៅពេលអាយុកាន់តែកើនឡើង ហានិភ័យនៃការរលូតកូននិងផលវិបាកនៃការមានផ្ទៃពោះកាន់តែកើនឡើងដូចគ្នា។ ខណៈពេលដែលអត្រានៃការបាត់បង់គភ៌ គឺប្រហែល ១៥-២០% ចំពោះស្ត្រីដែលមានអាយុក្រោម ៣០ឆ្នាំ អត្រានេះចាប់ផ្តើមកើនឡើងនៅអាយុ ៣៥ ឆ្នាំហើយនៅអាយុ ៤០ អត្រារលូតកូនគឺ ៤០-៥០% ។ ហានិភ័យនៃទារកមានជម្ងឺ Down Syndrome និង ភាពមិនធម្មតានៃក្រូម៉ូសូមក៏ទាក់ទងដោយផ្ទាល់ទៅនឹងកម្រិតនៃភាពចាស់របស់ម្តាយផងដែរ។

ហានិភ័យកើនឡើងបន្តិចម្តងៗ តាមអាយុរហូតដល់អាយុ ៣៥ឆ្នាំ ហើយបន្ទាប់មកហានិភ័យនឹងកើនឡើងយ៉ាងឆាប់រហ័ស។ យើងក៏ឃើញមានការកើនឡើងតិចតួចនៃជម្ងឺព្រាយក្រឡាភ្លើង ជម្ងឺទឹកនោមផ្អែម ការតម្រូវឱ្យវះកាត់ ចំពោះម្តាយដែលមានអាយុលើសពី ៤០ឆ្នាំ ដូច្នេះការតាមដាននិងធ្វើតេស្តជាច្រើន គួរតែត្រូវធ្វើសម្រាប់ស្រ្តីមានគភ៌ក្នុងវ័យចំណាស់។

ជាចុងក្រោយ តាមការលើកឡើងរបស់វេជ្ជបណ្ឌិត Christopher Montville នាយកអនុវត្តន៍នៃវិទ្យាស្ថានភាពវិបតិ្តគ្មានកូន បាននិយាយថា៖ “ជាការប្រសើរណាស់ដែលប្តីប្រពន្ធគួរតែមានផែនការចាប់ផ្តើមគ្រួសាររបស់ពួកគេ មុនពេលដៃគូស្រីឈានដល់អាយុ ៣៧ឆ្នាំ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ