ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​កម្មវិធី​ខួបកំណើត​​ បុរសម្នាក់បើកស៊េរីទំនើប​ជួបគ្រោះ​ទល់មុខ​វិទ្យាល័យច្បារអំពៅ​

1 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​​ស៊េរី​ទំនើប​មួយគ្រឿង​ ជ្រុល​ទៅ​បុ.ក​​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​ពីក្រោយ បណ្ដាល​ឱ្យ​រង​

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​​ស៊េរី​ទំនើប​មួយគ្រឿង​ ជ្រុល​ទៅ​បុ.ក​​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​ពីក្រោយ បណ្ដាល​ឱ្យ​រង​ការ​ខូចខាត តែមិនបណ្តាល​ឱ្យ​មនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះទេ ។​

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ទល់មុខ​វិទ្យាល័យ​ច្បារ​អំពៅ ​តាម​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ ។

ភាគី​ខាងរថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-7734 បើកបរ​ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែក​ភាគី​ខាង​​រថយន្តស៊ីទែនដឹកហ្គាស បើកបរដោយបុរស​ម្នាក់មិនស្គាល់អត្តសញ្ញាណ និង​បុរស​ជា​អ្នក​​រួម​ដំណើរម្នាក់​ទៀត​ក៏មិន​ស្គាល់​​អត្តសញ្ញាណដែរ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២នាក់ ក្នុងនោះម្នាក់ជា​អ្នក​រួម​ដំណើរ និង​ម្នាក់ទៀត​ជា​អ្នកបើកបរ​បាន​បើករថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​មួយគ្រឿង​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3G-6166 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​កើតហេតុ បាន​ឈប់​រថយន្ដ​អែបកៀន​​ជាប់​ចិញ្ចើម​ផ្លូវ ​ក្នុង​គោលបំណង​ហូប​មីឆា ។

តា​មប្រភពពីដដែលបានបន្ត​ថា ស្រប​ពេល​នោះ​ដែរ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​ ទើប​ចេញពី​កម្មវិធី​ខួបកំណើត​មិត្ត​ភក្ដិ ក្នុង​បុរី​ប៉េង​ហួត​ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ ពណ៌​ស ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ​ក្នុង​​ល្បឿន​លឿន ក៍​ជ្រុល​ទៅ​បុ.ក​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​​ស៊ែរ​ទំនើប​ផ្នែក​ខាង​មុខ ព្រមទាំង​ធ្វើ​អោយ​អ្នកបើកបរ​រងរបួស​​ពក​ក្បាល ​តែ​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។ ដោយឡែក​រថយន្ត​ដឹក​ស៊ីទែន​ហ្គា​ស​វិញ​ អត់​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ។ ក្នុង​ហេតុការណ៍​នៅ​ដែរ ក៍​មាន​តំណាង​ខាង​រថយន្តស៊េរីទំនើប​ចេញ​មុខ​មក​សម្របសម្រួល​គ្នា​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ​ដោយសារ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ខាង​រថយន្តដឹក​ស៊ីទែន​ហ្គា​សសុំ​ស្មើគ្នា​ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ៕

Picture
Picture
Picture
Picture
Picture