ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្តេជ្ញាលើកកម្ពស់តួនាទីASEMក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកល ដោះស្រាយបញ្ហាប្រឈមរួម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ចិត្ត​លើកកម្ពស់​បន្ថែម​ទៀត​នូវ​តួនាទី​របស់ ASEM ក្នុង​ការ​ជំរុញ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល​ដែល​យើង​កាន់តែ​ត្រូវការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្ដេជ្ញា​ចិត្ត​លើកកម្ពស់​បន្ថែម​ទៀត​នូវ​តួនាទី​របស់ ASEM ក្នុង​ការ​ជំរុញ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល​ដែល​យើង​កាន់តែ​ត្រូវការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​កិច្ចប្រជុំ ពេញអង្គ​លើក​ទី​១ នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(ASEAM-13) កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី​១៣(ASEM-13) សម្ដេច​តេ​ជោ បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា លទ្ធផល​ដែល​កើត​ចេញពី​កិច្ចប្រជុំ​នេះ គឺជា​ធាតុ​ចូល​ដ៏​មា ន​តម្លៃ​ប្រកបដោយ​បញ្ញាញាណ​សម្រាប់​ចូលរួម​ចំណែក​ដល់​ការ​លើកកម្ពស់​ពហុភាគី​និយម និង​ដំណើរការ ASEM របស់​យើង ។

សម្ដេច​តេ​ជោ បាន​បាន​គូសបញ្ជាក់​ថា ៖« យើង​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​ជា​ច្រើន​របស់ ASEM ដែល​ទទួល​បាន​កន្លង​មក ។ យើង​ក៏​បាន​ប្ដេជ្ញា​ចិត្ត​លើកកម្ពស់​បន្ថែម​ទៀត​នូវ​តួនាទី​របស់ ASEM ក្នុង​ការ​ជំរុញ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល​ដែល​យើង​កាន់តែ​ត្រូវការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​» ។

ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វី​ឌី​អូស​ម្តេច​ក៏​បាន​លើក​ឡើង​ថា អង្គប្រជុំ​ក៏​បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ពហុភាគី​និយម​ដែល​ជា​គ្រឹះ​នៃ​សន្តិភាព​ស្ថិរភាព និង​វិបុល​សុខ​សកល ។ យើង​បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​កើត​មាន​ឡើង​ពី​មុន​មក ដោយ​បណ្ដាល​មក​ពី​ជម្ងឺ​កូ​វី​ដ​១៩ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ និង​វិបត្តិ​សេដ្ឋកិច្ច​សង្គម ។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​អស់នេះ យើង​បាន​ឯកភាព​គ្នា​ថា សាមគ្គីភាព​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ការ​ជំរុញ​វ៉ាក់សាំង​ពហុភាគី​និយម គឺជា​កូនសោរ​គន្លឹះ ។ ដូច្នេះ​ការ​ការពារ​សុខភាព និង​សន្តិសុខ​របស់​ប្រជាជន​ក៏​ដូច​ជា​ការ​លើកកម្ពស់​សាមគ្គីភាព​រវាង​រដ្ឋ និង​រដ្ឋ​គួរតែ​ជា​អាទិភាព​របស់​យើង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា ការ​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​កូ​វី​ដ​១៩ គឺជា​អាទិភាព​រួម​របស់​យើង​ទាំងអស់​គ្នា​ក្នុង​ន័យ​នេះ​យើង​បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះ​ការ​ពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ផ្អែក​លើ​វិធាន​ច្បាប់ និង​ប្ដេជ្ញា​ការពារ​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​ដោយ​រលូន និង​គ្មាន​ការ​រាំងស្ទះ​ដូច​ជា ការ​ជំរុញ​នូវ​ឌី​ជី​ថ​លូ​ប​យ​នី​កម្ម និង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​បើក​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ទំនួល​ខុស​ត្រូវ ។

សម្តេច​ថា​៖« យើង​ភាគច្រើន​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍន៍​បៃតង និង​កម្រិត​កាបូន​ទាប​ដើម្បី​រក្សា​កម្រិត​ការ​កើនឡើង​កម្ដៅ​ផែនដី​មិន​ឲ្យ​លើស​ពី​១.៥ អង្សា​សេ ស្រប​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ស្ដី​ពី​អាកាសធាតុ​។ ក្នុង​ន័យ​នេះ ការ​ផ្ដល់​ជំនួយ​បច្ចេក​ទេ ស​និង​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវជា​អាទិភាព​មួយ​» ។ សម្តេច​តេ​ជោ​បន្ថែម​ថា យើង​បាន​ឯកភាព​គ្នា​ថា​រយៈពេល​២៥ ឆ្នាំ​កន្លង​មកនេះ បាន​ផ្ដល់​នូវ​មូលដ្ឋាន​រឹង​មាំ​មួយ​ដល់​ភាព​ជា​ដៃគូ​អាស៊ី​- អឺរ៉ុប​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ ឆ្ពោះទៅ​រក​អនាគត​មួយ​ដែល​ភ្លឺ​ថ្លា​ជាង​មុន មាន​បរិ​យា​បន្ន​ជា​មុន និង​ធន់​ជាង​មុន ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣(ASEM-13) ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ ដោយ​មានការ​អញ្ជើញ​ចូលរួម ពី​ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​នៃ​បណ្តា ប្រទេស​ក្នុង​តំបន់​អាស៊ី និង​អឺរ៉ុប ចំនួន ៥១​រូប អម​ដោយ​មន្ត្រីជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប និង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ