ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ ជូនដំណឹង ស្តីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលរដ្ឋបាលរាជធានីភ្នំពេញ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​  ​សេចក្តី​ជូន​ដំណឹង​ ដែល​កោះសន្តិភាព​ទទួលបាន​ នៅល្ងាច​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​នេះ​ បាន​ឱ្យ​ដឹង​ថា​ រដ្ឋ​បាល​រាជធានីភ្នំពេញ ​សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើ​ការងារនៅក្នុង​ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ដើម្បីទៅបម្រើការងារនៅអង្គភាពនានា…

រាជធានី​ភ្នំពេញ​៖​  ​សេចក្តី​ជូន​ដំណឹង​ ដែល​កោះសន្តិភាព​ទទួលបាន​ នៅល្ងាច​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា​នេះ​ បាន​ឱ្យ​ដឹង​ថា​ រដ្ឋ​បាល​រាជធានីភ្នំពេញ ​សូមជូនដំណឹងដល់បេក្ខជនទាំងពីរភេទ ដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលបម្រើ​ការងារនៅក្នុង​ក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ដើម្បីទៅបម្រើការងារនៅអង្គភាពនានា ចំណុះរដ្ឋបាលរាជធានីភ្នំពេញ (ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល) ថា កាលបរិច្ឆេទ នៃការប្រឡង​នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមាន​ទីតាំងស្ថិតនៅលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ​

សេចក្តី​ជូន​ដំណឹង ​បាន​ឱ្យ​ដឹង​ទៀត​ថា​ បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩.០០ នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ សេចក្តីជូនដំណឹង លើកឡើងថា បេក្ខជនទាំងពីរភេទ ត្រូវរួសរាន់មកមណ្ឌលប្រឡង ដើម្បីអនុវត្តវិធានការ​សុខាភិបាល ដោយត្រូវវាស់កំដៅពាក់ម៉ាសគ្រប់ពេល (លើកលែងពេលមន្ត្រីអនុរក្សស្នើសុំឱ្យដោះម៉ាស) រក្សាគម្លាតសុវត្ថិភាព លាងដៃជាមួយអាល់កុល បង្ហាញប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ លិខិតបញ្ជាក់បានចាក់​វ៉ាក់សាំងកូវីដ-១៩ មុនចូលក្នុង​បរិវេណមណ្ឌលប្រឡង។ក្នុងករណីពុំមានប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងកូវីដ-១៩ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ ពុំអនុញ្ញាតឱ្យចូលក្នុង​មណ្ឌលដើម្បីប្រឡងឡើយ។ ចំពោះព័ត៌មាន​ផ្សេងៗទៀត បេក្ខជន​អាចទំនាក់ទំនងបានទៅតាមទីកន្លែង ដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡង៕

Picture
Picture