ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ ៤​នាក់ ករណី​ឆក់​យក​ទូរ​សព្ទ​ដៃ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៤​នាក់ ករណី​ឆក់​យក​ទូរ​សព្ទ​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៤​នាក់ ករណី​ឆក់​យក​ទូរ​សព្ទ​ដៃ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ចំនួន ០៤​នាក់ រួម​មាន ៖
១-​ឈ្មោះ ឃ្លៀង ជែ​ន​ប៊ី ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ។
២-​ឈ្មោះ ថាវ សីហា ហៅ​ហា ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ទាល់​សង្កាត់ ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស ។
៣-​ឈ្មោះ អ៊ុ ដា​រ៉ា ហៅ​ធ្នូ ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​រើស​អេ​ត​ចាយ (​មាន​ផ្ទុក​សារធាតុ​ញៀន​) ។
៤-​ឈ្មោះ ដុ​ង សំ​អូន ហៅ​កូយ ភេទ​ប្រុស ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ (​មាន​ផ្ទុក​សារធាតុ​ញៀន​) ។

ចំណែកឯ ជន​រង​គ្រោះ មានឈ្មោះ ពាំង ឈា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ជន​រង​គ្រោះ​បាន​ដើរ​ម្នាក់ឯង កាន់​ទូរស័ព្ទ​ដៃ ម៉ាក​អូ​ប៉ូ ពណ៌​ខ្មៅ និយាយ​តាម​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ក្នុង​ពេល​នោះ ស្រាប់តែ​មាន​ជនសង្ស័យ ចំនួន ០៤​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះ ដោយ​ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​តាម​ការពារ​ពីក្រោយ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត ជា​អ្នក​ឆក់​យក​ទូរ​សព្ទ​ដៃ ។ ពេល​នោះ ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ឡើង ផ្អើល​ដល់​អ្នកដំណើរ​តាម​ផ្លូវ ក៏​ជួយ​ធាក់​ម៉ូតូ​ជនសង្ស័យ ទាំង​០២​គ្រឿង បណ្ដាល​ឲ្យ​ដួល រួច ត្រូវ​បាន​កម្លាំង​ល្បាត បាន​មក​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​ធ្វើការ​សាកសួរ នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ។

វត្ថុ​តាង ចាប់​យក​បាន រួម​មាន ៖ ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1IZ-2210 របស់​ជនសង្ស័យ​ឈ្មោះ ថាវ សីហា​, ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1R-7254 របស់​ជនសង្ស័យ​ឈ្មោះ អ៊ុ ដា​រ៉ា​, ទូរ​សព្ទ​ដៃ​ម៉ាក​អូ​ប៉ូ ពណ៌ ជា​របស់​ជន​រង​គ្រោះ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Picture