ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​រន្ធត់​! អ្នកជំនាញ​ព្រមាន​ថា កូ​វី​ដ​ពូជ​ថ្មី “B.1.1.529” លេច​ចេញ​មក​ហើយ វា​អាក្រក់​ជាង Delta

2 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកជំនាញ​ជា​ច្រើន បាន​ព្រមាន​រួម​គ្នា​ពី​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច មានឈ្មោះ​ថា “B.1.1.529” ដែល​មាន​ប្រភព​ចេញពី​ប្រទេស​បុត​ស្វា​ណា ជាមួយនឹង​ការ​បំប្លែង​ខ្លួន​ច្រើន​បំផុតមិន​ធ្លាប់​មាន…

ទីក្រុង​ឡុ​ង​ដ៍ ៖ អ្នកជំនាញ​ជា​ច្រើន បាន​ព្រមាន​រួម​គ្នា​ពី​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច មានឈ្មោះ​ថា “B.1.1.529” ដែល​មាន​ប្រភព​ចេញពី​ប្រទេស​បុត​ស្វា​ណា ជាមួយនឹង​ការ​បំប្លែង​ខ្លួន​ច្រើន​បំផុតមិន​ធ្លាប់​មាន គេ​រំពឹង​ថា ​វា​បង្ក​កំណើត​ចេញពី​អ្នក​ជំងឺអេដស៍ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

អ្នកជំនាញ​អង់គ្លេស ព្រមាន​ថា មេរោគ​កូ​វី​ដ​ពូជ​ថ្មី B.1.1.529 នេះ​វា អាក្រក់​ជាង Delta ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅ​ជុំវិញ​ពិភពលោក ឥឡូវនេះ ផង​ដែរ ។

ប្រភេទ B.1.1.529 ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្នុង​ប្រទេស​ចំនួន ០៣ រួច​ហើយ ប៉ុន្តែ​មាន​អ្នក​ឆ្លង​ត្រឹមតែ ១០ ករណី​ប៉ុណ្ណោះ ។

វីរុស​កូ​វី​ដ​ពូជ​ថ្មី B.1.1.529 នេះ​វា​អាច​ប្រែប្រួល​ប្រូតេអ៊ីន​ចំនួន ៣២ ឬ​មានការ​ប្រែប្រួល​ចំពោះ​ប្រូតេអ៊ីន​ជា​ច្រើន​ប្រភេទ​ផ្សេង​ៗ​ទៀត នាំ​ឲ្យ​អ្នកជំនាញ​ជា​ច្រើន ចង្អុលបង្ហាញ​ថា វា​នឹង​បង្កើន​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង និង​ឆាប់រហ័ស ហើយ​ធន់​នឹង​ថ្នាំ​វ៉ាក់សាំង ។

សាស្ត្រាចារ្យ Francois Balloux អ្នកឯកទេស នៃ​សាកលវិទ្យាល័យ ទីក្រុង​ឡុ​ង​ដ៍ ក្នុង​ប្រទេស​អង់គ្លេស បាន​និយាយ​ថា មេរោគ​ថ្មី ប្រភេទ B.1.1.529 ទំនងជា​លេចឡើង​នៅ​ក្នុង​ការ​ឆ្លង​នៅ​ក្នុង​អ្នកជំងឺ​រ៉ាំរ៉ៃ ដែល​មាន​ភាពស៊ាំ​នឹង​មេរោគ អាច​ជា​អ្នក​ដែល​មាន​ជំងឺអេដស៍ ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ ។

ការ​ប្រែប្រួល​ប្រូតេអ៊ីន នៃ​ប្រភេទ​ថ្មី​នេះ កើនឡើង ធ្វើ​ឲ្យ​មានការ​ពិបាក​សម្រាប់​ការ​ចាក់​វ៉ាក់សាំង នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​តែ​វ៉ាក់សាំង​បង្ការ ទទួលស្គាល់​កំណែ​ចាស់​នៃ​មេរោគ ដែល​បាន​បណ្តុះ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​រាង​កាយ​ពី​ការ​ឆ្លង នៃ​វីរុដកូ​វី​ដ-១៩ ​ពី​មុន ។

លោក​វេជ្ជបណ្ឌិត Tom Peacock អ្នកជំនាញ​ខាង​មេរោគ​ឆ្លង នៅ​សាកលវិទ្យាល័យ Imperial College ក្នុង​ប្រទេស​អង់គ្លេស ដែល​ជា​អ្នក​ស្រាវជ្រាវ​មេរោគ​ដំបូង​គេ ដែល​កំណត់​អត្តសញ្ញាណ​ប្រភេទ​ថ្មី B.1.1.529 បាន​ពណ៌នា អំពី​ការ​ប្រែប្រួល នៃ​ពូជ​ថ្មី​នេះ​ថា គួរ​ឱ្យ​រន្ធត់ ។

ជាមួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត Tom បាន​ព្រមាន​ថា មេរោគ​កូ​វី​ដ​ប្រភេទ​ថ្មី ដែល​មានឈ្មោះ​វិទ្យាសាស្ត្រ B.1.1.529 ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​មេរោគ​កូ​វី​ដ​ដ៏​អាក្រក់​បំផុត ពោល​គឺ​អាក្រក់​ជាង​កូ​វី​ដ​ប្រភេទ​ផ្សេង​ៗ ដែល​កំពុង​ឆ្លង​រាតត្បាត​នៅ​ជុំវិញ​ពិភពលោក ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​បាន​ប្រាប់​ថា “​មិន​ចាំបាច់​ព្រួយបារម្ភ​ខ្លាំង​ពេក​ទេ​” ពីព្រោះ​មិន​ទាន់​មាន​សញ្ញា ណាមួយ​ដែល​ថា វា​បាន​ឆ្លង​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៅឡើយ។

ការ​ចម្លងប្រភេទ​ថ្មី​ នា​ពេល​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​បុត​ស្វា​ណា ចំនួន ០៣​ករណី និង​ឆ្លង​ចំនួន ០៦​ករណី នៅ​អាហ្វ្រិក​ខាងត្បូង ជា​កន្លែង​ដែល​អ្នកជំនាញ​កំពុង​ឃ្លាំមើល​តាមដាន​ស្ថានការណ៍​យ៉ាង​ដិត​ដល់ និង​ឆ្លង​ ០១​ករណី​ទៀត ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លើ​បុរស វ័យ ៣៦​ឆ្នាំ​ម្នាក់ នៅ​ទីក្រុង​ហុងកុង ដែល​ទើប​ត្រឡប់​ពី​ទ្វីបអាហ្វ្រិក​ មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ