ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ ដែលមានហានិភ័យខ្ពស់នៅ​ខ្លោងទ្វារដីឆ្នាំង ត្រូវបានកាត់ក្រី​ចេញ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន…

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន ៦ ដើម ដែលមានហានិភ័យខ្ពស់ នៅខ្លោង ទ្វារដីឆ្នាំង។

ការងារនេះ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងយានយន្តគ្រប់ប្រភេទ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ព្រមទាំងបង្ការ កុំឲ្យបាក់ធ្លាក់មែកមកលើរចនាសម្ព័ន្ធប្រាសាទ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការ​ទស្សនាខ្លោងទ្វារដីឆ្នាំងផង។

​ដើមឈើ ដែលបានកាត់ក្រី មានចំនួន ៦ដើម រួមមាន ឈើទាល ២ដើម អង្កោល ១ដើម ស្ពង់ ១ដើម ចាន់ ១ដើម និងអង្កាញ់ ១ដើម ត្រូវបានកាត់ក្រី ១៨​មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ