ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តៃវ៉ាន់ ថ្កោលទោស​ការ​ដាក់​ទណ្ឌកម្ម​ចិន​ប្រឆាំង​ក្រុមហ៊ុន​តៃវ៉ាន់

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​ថ្កោលទោស​ប្រទេស​ចិន និង​បាន​ប្រាប់​ឲ្យ​ចិន​ប​ញ្ឈ​ប់​ជា​បន្ទាន់​នូវ​ការ​

តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​ថ្កោលទោស​ប្រទេស​ចិន និង​បាន​ប្រាប់​ឲ្យ​ចិន​ប​ញ្ឈ​ប់​ជា​បន្ទាន់​នូវ​ការ​ដាក់​ទណ្ឌកម្ម​តាម​អំពើ​ចិត្ត​ប្រឆាំង​ក្រុមហ៊ុន​តៃវ៉ាន់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទីនោះ​។ លោកស្រី​លើក​ឡើង​ថា វិធានការ​របស់​ចិន​បាន​ត្រឹមតែ​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​ឃ្លាត​គ្នា​កាន់តែ​ឆ្ងាយ​។

ការ​អត្ថាធិប្បាយ​របស់​លោកស្រី​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ស​ប្តា​ហ៍​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) បន្ទាប់​ពី​ខេត្ត​ចំនួន ៥​របស់​ចិន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ក្រុមហ៊ុន​តៃវ៉ាន់ Far Estern Group​។

លោកស្រី​និយាយ​ថា ចិន​បាន​ប្រើប្រាស់​ព៌​ត៍​មាន​អំពី​ការ​បរិ​ច្ចាគ​​ផ្នែក​នយោបាយ​ដែល​ចុះ​ផ្សាយ​ដោយ​ក្រុម​ឃ្លាំមើល​រដ្ឋាភិបាល​តៃវ៉ាន់​ឈ្មោះ the Control Yuan ដើម្បី​ព្យាយាម និង​ជ្រៀត​ជ្រែកចូល​ក្នុង​ការ​អភិវឌ្ឍន៍​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់​។

ស្ត្រី​ខ្លាំង​រូប​នេះ​ថ្លែង​ថា ឥរិយា​បទ​របស់​ចិន​មិន​ត្រឹមតែ​មិន​មាន​ប្រយោជន៍​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ តែ​វា​តែម​ទាំង​បំផ្លាញ​ទំនាក់ទំនង​ទ្វេភាគី​ទាំងមូល​ទៀត​ផង​។

អាជីវកម្ម​មក​ពី​តៃវ៉ាន់​បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ចិន​។ ការ​ដាក់​ទណ្ឌកម្ម​តាម​អំពើ​ចិត្ត​ដោយ​ផ្នែក​លើ​ហេតុផល​នយោបាយ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​រវាង​តៃវ៉ាន់ និង​ចិន​ទេ វា​ថែម​ទាំង​ធ្វើ​ឲ្យ​បរិយាកាស​សម្រាប់​អ្នក​វិនិយោគ​ទុក​ក្នុង​ប្រទេស​ចិន​កាន់តែ​អាក្រក់​ក្នុង​ពេល​នោះ នៅ​ពេល​ដែល​សង្វា​ក់​ផ្ត​ត់​ផ្គង​កំពុង​ដំណើរការ​រួច​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​។

លោកស្រី​ក៏​បាន​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​នៅ​កោះ​តៃវ៉ាន់​ប្រាប់​ចិន​ឲ្យ​ប​ញ្ឈប់​ឥរិយា​បទ​បែ​ប​នេះ ក្រែង​វា​ធ្វើ​ឲ្យ​ខូច​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង​។

សូម​បញ្ជាក់​ថា ភាព​តានតឹង​រវាង​តៃវ៉ាន់ និង​មហា​យក្ស​ចិន​កំពុង​ឡើងក​ម្តៅ​យ៉ាង​ខ្លាំង​។ ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​របស់​ខ្លួន​ឈ្លានពាន​ដែនអាកាស​របស់​តៃវ៉ាន់​ជា​រៀងរាល់ថ្ងៃ​ក្នុង​ខែ​វិ​ច្ឆ​ការ​នេះ លើកលែងតែ​ថ្ងៃ​ទី ៣​មួយ​ប៉ុណ្ណោះ​។

កាលពីដើម​ស​ប្តា​ហ៍​នេះ អា​មេ​រិ​កបាន​អញ្ជើញ​តៃវ៉ាន់​ឲ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ដើមខែ​ក្រោយ ដែល​ការ​អញ្ជើញ​នេះ​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង​។ ចិន​ប្រឆាំង​នឹង​ការ​អញ្ជើញ​នោះ​ដោយ​លើក​ឡើង​ថា ក្នុង​លោក​នេះ​មាន​រដ្ឋាភិបាល​ចិន​តែ​មួយ​ប៉ុណ្ណោះ ហើយ​តែ​វ៉ា​ន់​គឺជា​ផ្នែក​មួយ​របស់​ខ្លួន​។

ប៉ុន្តែ​តៃវ៉ាន់​ឆ្លើយ​តប​វិញ​ថា តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ​មានឈ្មោះ​ថា សាធារណៈរដ្ឋ​ចិន និង​បាន​ប្រាប់​ទៅ​ចិន​វិញ​ថា ចិន​គ្មាន​សិទ្ធិ​និយាយ​អ្វី​ជំនួយ​តៃវ៉ាន់​ឡើយ​។ តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ