ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ពន្ធនាគារ​មួយ​ជីវិត ករណី​ជន​ដៃដល់​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​ដ៏​កំសត់​នៅ​ស្រុក​ចំការលើ

2 ឆ្នាំ មុន
  • ភ្នំពេញ

ទីបំផុត​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​ដ៏​កំសត់​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​នោះ​ជា​ផ្លូវការ​ហើយ ពី​បទ

ខេត្តកំពង់ចាម ៖ ទីបំផុត​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​ដ៏​កំសត់​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម​នោះ​ជា​ផ្លូវការ​ហើយ ពី​បទ «​ឃាតក​.​ម្ម​ដោយ​មាន​ទា​រុ​.​ណ​កម្ម អំពើ​ឃោរ​.​ឃៅ និង​អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ តាម​បញ្ញត្តិ​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​» ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ចេញនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។

បទល្មើស​ដូច​មាន​ចែង​តាម​បញ្ញត្តិ​មាត្រា ២០៥ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា បទ ឃាតក​.​ម្ម​ដោយ​មាន​ទា​រុ​.​ណ​កម្ម អំពើ​ឃោ​.​ឃៅ ឬ​អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ ឃាតក​.​ម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណ​ក​.​ម្ម អំពើ​ឃោ​.​ឃៅ ឬ អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកិច្ចសើបអង្កេតនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ដោយបំពេញត្រឹមត្រូវតាមនីតិវិធី ជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ហៅអាលាន ភេទប្រុស កើតថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០០៦ និងសំណុំរឿងត្រូវ​បានបញ្ជួនមកកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី ។ នៅថ្ងៃទី ២៤ វិច្ឆិកា ម្សិលមិញនេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបំពេញបន្ថែមដោយបន្តស្តាប់់យកចម្លើយ ពីជនសង្ស័យឈ្មោះ ម៉ាប់ កំសត់ ដោយមានវត្តមានរបស់មេធាវី និងភ្នាក់ងារសង្គមកិច្ច តាមវិធាននីតិវិធីនៃច្បាប់ស្តីពីយុត្តិធម៌ ។

បន្ទាប់​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ នា​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​សំណុំរឿង​ខាងលើ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា ហេតុការណ៍​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​ម្នាក់​អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ កាលពី​ព្រលប់ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំការពោត ស្ថិត​ក្នុងភូមិ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ នេះ​ជា​ករណី​ថ្មី​ដែល​មហាជន​ថ្កោលទោស និង​លើក​សំណូមពរ​ថា មិន​គួរ​កើត​មាន​ក្នុង​សង្គម​យើង​តទៅ​ទៀត​ឡើយ ។ ករណី​នេះ ក៏​គួរតែ​រាជរដ្ឋាភិបាល​បង្កើត​ច្បាប់ គ្រៀវ លើ​ជនល្មើស ដែល​រំ​លោ​.​ភ​សេពសន្ថវៈ ក្រៅពី​កាត់ទោស​ធ្ងន់ធ្ងរ ឲ្យ​ជាប់​ពន្ធនាគារ​។

ករណី​រំ​លោ​.​ភ​ស​ម្លា​.​ប់​នោះ បាន​កើតឡើង ខណៈ​ពេល​ក្មេង​ស្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​រៀន​គួរ ដើម្បី​ត្រៀមប្រឡង​បាក់​ឌុ​ប ។ ក្មេង​ស្រី​រង​គ្រោះ​រស់នៅ​ជាមួយ​ជីដូន ដោយ​ឪពុក​ស្លា​.​ប់​ចោល ហើយ ម្តាយ​កំពុង​តែ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

ហើយ​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ យុវជន​ជា​ឃាត​.​ករ​ត្រូវ​បាន​ប៉ូលិស​ចាប់​បាន រួច​នាំ​យក​ទៅ​តុលាការ​កាត់ទោស​តាម​ផ្លូវច្បាប់ ។ ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ម៉ា​ប់ កំសត់ ហៅ​អា​លាន អាយុ​១៦​ឆ្នាំ ជា អ្នក​រស់នៅ​ភូមិ​-​ឃុំ​ជាមួយនឹង​យុវតី​រង​គ្រោះ​ផង​ដែរ ។ ជនសង្ស័យ​ជា​ឃាត​.​ករ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​១៥​នាទី​រសៀល នៅ​ចំណុច​ក្នុង​ព្រៃ​ចំការ ក្រោយ​វត្ត​មណ្ឌល​វិប្បសនា ស្ថិត​ក្នុងភូមិ​ប៉ា​ង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ក្រោយមក​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំ​លោ​.​ភ និង​ស​ម្លា​.​ប់​ជន​រង​គ្រោះ ហើយ​យក​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ទៅ​លក់​នៅ​ភ្នំពេញ បាន​តម្លៃ​ម្ភៃ​ម៉ឺន​រៀល រួច​យក​ទៅ​ទិញ​ខោអាវ ហើយ​ជិះឡាន​ត្រឡប់​មក​ស្រុក​វិញ ។

ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា សមត្ថកិច្ច​ជំនាញ ក៏​បាន​បញ្ជូន​យុវជន​ដែល​ជា​ជនសង្ស័យ​នោះ ទៅ​កាន់​តុលាការខេត្ត​កំពង់ចាម ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។

គួរ​រំលឹក​ថា ៖ ប​ញ្ជួ​ន​ជនសង្ស័យ​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​សិស្ស​ថ្នាក់​ទី​១២​ទៅ​តុលាការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ