ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​ញ្ជួ​ន​ជនសង្ស័យ​រំ​លោ​.​ភ​ស​ម្លា​.​ប់​យុវតី​សិស្ស​ថ្នាក់​ទី​១២​ទៅ​តុលាការ

2 ឆ្នាំ មុន
  • កំពង់ចាម

តាម​សេចក្តីរាយការណ៍​ទទួល​បាន​នៅ​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បា​នប​ញ្ជួ​ន​ជនសង្ស័យ​ករណី​រំលោ.ភ​សម្លា.ប់​យុវតី​សិស្ស​ថ្នាក់​ទី១២ នៅ​ស្រុក​ចំការលើ ទៅ​តុលាការខេត្ត​កំពង់ចាម​ហើយ​ នៅ

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​ទទួល​បាន​នៅ​មុន​នេះ​បន្តិច​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បា​នប​ញ្ជួ​ន​ជនសង្ស័យ​ករណី​រំលោ.ភ​សម្លា.ប់​យុវតី​សិស្ស​ថ្នាក់​ទី១២ នៅ​ស្រុក​ចំការលើ ទៅ​តុលាការខេត្ត​កំពង់ចាម​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១នេះ ។

ប្រភព​ដដែល​បាន​បន្តថា គិត​ត្រឺ​ម​ម៉ោង ១០ និង ២០​នាទី ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកានេះ អយ្យការ​កំពុង​តែ​សាកសួរ​ជនសង្ស័យ ឈ្មោះ ម៉ា​ប់ កំសត់ ហៅ​អា​លាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជុំវិញ​ករណី​រំ​លោ​.​ភ​ស​ម្លា​.​ប់ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ចំការពោត ស្ថិត​ក្នុង​ភូមិ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ប្រព្រឹត្ត នៅ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

សូម​រម្លឹក​ថា យុវតី​រង​គ្រោះ ឈ្មោះ ឌី​ម ម៉េ​ង​ជូរ ភេទ​ស្រី កើត​ឆ្នាំ​២០០៥ ត្រូវ​បាន​រក​ឃើញ​សាកស.ព​នៅ​ក្នុង​ព្រៃ វេលា​ម៉ោង​ប្រមាណ ១១យប់​ថ្ងៃ​ទី ២០ វិច្ឆិកា​។ តាម​របាយការណ៍​ប៉ូលិស​បាន​លើក​ឡើង​ថា រឿងហេតុ​ពាក់ព័ន្ធ​ករណី​នេះ គឺ​នៅ​វេលា​ម៉ោង​១៨ : ៤០​នាទី សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ចំការអណ្តូង បាន​ទទួល​ព័ត៌មាន​ពី​ឈ្មោះ អាន សុខ​លី​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បាន​មក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា បាន​បាត់​មិត្តភក្តិ​ម្នាក់ (​ជន​រង​គ្រោះ​) ឈ្មោះ ឌី​ម ម៉េ​ង​ជូរ ភេទ​ស្រី ដែល​ចេញពី​រៀន​គួរ​ជាមួយ​គ្នា ហើយ​ត្រូវ​បាន​ប្រទះ​​ឃើញ​ដេក​ស្លា.ប់ នៅ​កន្លែង​កើតហេតុ នៅ​ចំណុច​ចំការពោត​ខាងកើត ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ពី ភូមិ​១១ ឃុំ​ចំការ​អណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា បន្ទាប់​មក​សមត្ថកិច្ច​យើងខ្ញុំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ យើង​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​សាកស.ព ​គឺពិតជា​ករណី​រំលោ.ភ​សម្លា.ប់​ពិតមែន ដោយនៅ​លើ​ខ្លួនប្រាណ​ជន​រង​គ្រោះ​មាន​ស្នាម​ច្របាច់.ក និង​វាយ​លើ​ផ្ទៃមុខ​របស់​ជន​រង​គ្រោះ នៅ​ត្រង់​ប្រដា.ប់​ភេ.ទ​មាន​ធ្លាក់ឈា.ម ហើយ​រក​ឃើញ​ស្បែកជើង​បុរស​ចំនួន​០១​គូ នៅ​ក្រោម​ស.ព នៅ​ចម្ងាយ​​ប្រហែល​៥​ម៉ែត្រ​ពី​ស.ព ​និង​មាន​ម៉ូតូ​០២​គ្រឿង ម៉ាក​ហុងដា​ សេ​១២៥ ស៊េរី​២០១៥ ពាក់​ផ្លា​ក​លេខ : ភ្នំពេញ 1SC-2474 លេខ​តួ និង​លេខ​ម៉ាស៊ីន 9216114 ជា​របស់​ជន​រង​គ្រោះ និង​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ សេ​១២៥ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ : ភ្នំពេញ​1K-0961 លេខ​តួ និង​លេខ​ម៉ាស៊ីន 0002473 ដែល​យើង​សង្ស័យ​ថា ​ជា​ម៉ូតូ​របស់​ជនល្មើស ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ កំណត់​បាន​ថា ជនសង្ស័យ​មានឈ្មោះ ម៉ា​ប់ កំសត់ ហៅ​អា​លាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយ​គ្នា បាន​ធ្វើ​សកម្មភាព​ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​ពី​សាលារៀន​ត្រឡប់​មក​ផ្ទះ​វិញ​ដល់​ចំណុច​កើតហេតុ​នៅ​ព្រៃ​ចំការពោត ។ សមត្ថកិច្ច​ជំនាញ បាន​បន្ត​ការ​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ខាងលើ ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:១៥​នាទី​រសៀល នៅ​ចំណុច​ក្នុង​ព្រៃ​ចំការ​ក្រោយ​វត្ត មណ្ឌល​វិប្បសនា ស្ថិត​ក្នុង​ភូមិ​ប៉ា​ង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។ តាម​ចម្លើយ​បឋម ជនសង្ស័យ​បាន​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម​ភាព រំលោ.ភ និង​សម្លា.ប់ ហើយ​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​ទៅ​លក់​នៅ​ភ្នំពេញ បាន​តម្លៃ​ម្ភៃ​ម៉ឺន​រៀល យក​ទៅ​ទិញ​ខោអាវ​ហើយ​ជិះឡាន​ត្រឡប់​មក​ស្រុក​វិញ ។

លោក អ៊ិ​ត និត្យ មេឃុំ​ចំការអណ្តូង បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឌី​ម អេ​ង​ជូ កើត​ឆ្នាំ ២០០៥ ជា​សិស្ស​ថ្នាក់​ទី១២ គឺ​ត្រូវ​បាន​​ក្រុម​ជនល្មើស​ចាប់​រំ​លោ​.​ភ​ស​ម្លា​.​ប់​នៅ​វេលា​ម៉ោង ៥ ល្ងាច នា​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ជន​រង​គ្រោះ រស់នៅ​ជាមួយ​ជីដូន កំព្រា​ឪពុក (​ស្លា.ប់​) និង​ម្តាយ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ។

គួររំឡឹកទៀតថា ៖ ឃាត់ខ្លួន​បាន​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោ.ភ​សម្លា.ប់​យុវតី​សិស្សសាលា​នៅ​ស្រុក​ចំការលើ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ