ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ទីលាន​ប្រកួត AFF U23 Championship 2022 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ

6 ថ្ងៃ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​យុវ​ជន អាស៊ី អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ (AFF

​រាជធានីភ្នំពេញ ៖ កម្ពុជា​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រ​កួត​បាល់​ទាត់​ជើង​ឯក​យុវ​ជន អាស៊ី អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ (AFF U23 Championship 2022) ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខនេះ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍ របស់​ក្លិ​ប​បាល់​ទាត់​វិសាខា​។ នេះ​បើ​យោង​តាម​ការ​ប្រ​កាស​ផ្លូវ​ការ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា​នេះ​។

នេះ​គឺជា​ដំណឹង​ដ៏​រំភើប​រីករាយ​សម្រាប់​បងប្អូន​អ្នកគាំទ្រ​កម្ពុជា ដែល​ទន្ទឹង​រង់ចាំ​មើល​ការ​ប្រ​កួត​អន្ដរជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​ជា​សំ​ណ​ង់​ប្រវត្តិសាស្ដ្រ​ដ៏​មហាសាល ទើប​សាងសង់​រួចរាល់​កាលពី​ថ្មី​ៗ និង​ជា​កន្លែង​ត្រៀម​ស្វាគមន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នៃ​​ព្រឹត្តិការណ៍​​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ បន្ទាប់​ពី​កម្ពុជា​បាន​ខក​ខាន​ក្នុង​ការ​ធ្វើ​​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF Suzuki Cup 2020 កាល​ពី​ពេល​កន្លង​ទៅ​។

​លោក​​នាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហាញ​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF U23 Championship 2022 ហើយ​​លោក​​បាន​អរគុណ សហព័ន្ធ​កី​ឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) ដែល​ជឿ​ទុកចិត្ត​កម្ពុជា ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​។ ក្នុង​នាម​ម្ចាស់ផ្ទះ ​លោក​បាន​ប្ដេជ្ញា នឹង​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ធានា​ថា ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ដោយ​សុវត្ថិភាព ហើយ​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​យុវជន​ល្អ​បំ​ផុត​នៅ​អាស៊ាន នា​ឆ្នាំ​ក្រោយ​។

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ក្រុម​ចូលរួម និង​កាលវិភាគ​ប្រកួត​សហព័ន្ធ នឹង​បញ្ជាក់​នា​ពេល​ក្រោយ​។ ប៉ុន្ដែ​សមាជិក​របស់ AFF ដែល​មាន​សិទ្ធិ​ចូល​រួមការ​ប្រកួត​ថ្នាក់​តំបន់​នា​ពេល​កន្លង​មក គឺ​មាន​ចំនួន​១២​ប្រទេស រួម​​មាន កម្ពុជា ថៃ វៀតណាម ឡាវ ព្រុយ​ណេ ហ្វី​លី​ពី​ន សិង្ហ​បុរី ម៉ា​ឡេ ស៊ី ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​ម៉ា ទី​ម័​រ​ខាងកើត និង​អូស្ដ្រាលី​ផង​ដែរ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture